ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមទទួលជួបជាមួយក្រុមការងារនៃក្រសួងហិរញ្ញវត្ថុអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែកក្កដា នៅទីស្នាក់ការមជ្ឈឹមបក្ស លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានទទួលជួបជា មួយក្រុមការងារនៃក្រសួងហិរញ្ញវត្ថុអាមេរិក។ 

នៅទីនេះ លោក Nguyen Van Binh បានអះអាងថាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជានិច្ចកាលជាសសរទ្រូង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយវៀតណាមមឹងមិនឧថ្បាមយកគោល នយោ បាយអតិរេកពាណិជ្ជកម្មជាមួយអាមេរិកនោះឡើយ។ លោកបានចាត់ទុក ថា ភាគីទាំងពីរត្រូវតែសហប្រតិបតិ្តការគ្នាយ៉ាងស្អិតរមួតដើម្បីដោះស្រាយប្រកប ដោយប្រសិទ្ធភាពនូវបញ្ហានានាដែលមានការយកចិត្តទុកដាក់ដូចគ្នា។

        ថ្លែងអំណរគុណចំពោះលោក Nguyen Van Binh ដែលបានចំណាយពេល វេលាទទួលជួបក្រុមការងារនោះ លោកMichell Silk ទីប្រឹក្សាស្ដីទីរបស់រដ្ឋមន្រ្តីហិរញ្ញ វត្ថុអាមេរិកបានឧទ្ទេសនាមអំពីគំនិតផ្ដួចផ្ដើមដើមទុនឯកជនក្នុងវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធទ្វីបអាស៊ី (Asia EIPCI) តាមរយៈការជំរុញការវិនិយោគឯក ជនដោយចំណាយទាបទៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលក្នុងតំបន់។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមនេះ ដោយចាត់ទុកថា វាសមស្របនឹង គោលមាគ៌ារបស់វៀតណាមក្នុងការទាក់ទាញដើមទុនទាំងក្នុងនិងក្រៅប្រទេស ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនិងថាមពលក្នុងដំណាក់កាលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ