ប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧សន្យាឆ្ពោះទៅរកការផ្លាស់ប្តូរប្រកបដោយឥទ្ធិពល

(VOVWORLD) - ប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលពី៧៧ លោក Csaba Korosi បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅថ្ងៃទី ១២ ខែកញ្ញា។ 
ប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧សន្យាឆ្ពោះទៅរកការផ្លាស់ប្តូរប្រកបដោយឥទ្ធិពល - ảnh 1លោកឯកអគ្គរដ្ឋទូត Csaba Korosi ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៧ ក្នុងសម័យប្រជុំពេញអង្គនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ (រូបថត៖ THX/VNA)
ថ្លែងនៅពិធីនេះ លោក Csaba Korosi បានបញ្ជាក់ថា ភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ រួមទាំងមហាសន្និបាត ត្រូវតែបន្តធ្វើកំណែទម្រង់ និងផ្លាស់ប្តូរ ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការឲ្យមានប្រសិទ្ធភាពថែមទៀត។ លោកបានឲ្យដឹងថា ខ្លួននឹងឆ្ពោះទៅរក បៀបវារៈមួយដែលភ្ជាប់នឹងសសរស្តម្ភចំនួនបីរបស់អង្គការសហប្រជាជាតិនោះគឺ ការរក្សាសន្តិភាព សន្តិសុខ ការកែលម្អសិទ្ធិមនុស្ស ហើយឆ្ពោះទៅរកការអភិវឌ្ឍប្រកប ដោយចីរភាព។ លោកប្រធានថ្មីនៃមហាសន្និបាតអង្គការសហប្រជាជាតិក៏បានដាក់ ចេញអាទិភាពក្នុងអាណត្តិរបស់ខ្លួន រួមមាន៖ ការប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូល ដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ សម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ហើយ អាចវាស់វែងបានក្នុងដំណើរការផ្លាស់ប្តូរទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកដំណោះស្រាយប្រព័ន្ធរួមបញ្ចូលគ្នា ការលើកកម្ពស់ តួនាទីរបស់វិទ្យា សាស្ត្រក្នុងការសម្រេចចិត្ត និងពង្រឹងសាមគ្គីភាព។ លោកប្រធានថ្មី Korosi បានប្រកាសថា បាវចនាក្នុងការធ្វើសកម្មភាពរបស់លោកពេញមួយអាណត្តិមួយឆ្នាំបន្ទាប់គឺ៖ រកឃើញដំណោះស្រាយតាមរយៈសាមគ្គីភាព វិទ្យាសាស្ត្រ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ