ប្រធានាធិបតី Putin៖ទំនាក់ទំនងទ្វេភាគីរុស្ស៊ី-ជប៉ុនកំពុងមានការរីកចម្រើន

ប្រធានាធិបតី Putin៖ទំនាក់ទំនងទ្វេភាគីរុស្ស៊ី-ជប៉ុនកំពុងមានការរីកចម្រើន - ảnh 1
នាយករដ្ឋមន្រ្តី ជប៉ុនលោក Shinzo Abe និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងជំនួបនាថ្ងៃទី២៧ មេសា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២៧ មេសា ថ្លែងមតិក្នុងកិច្ចចរចារជាមួយនាយករដ្ឋមន្រ្តី
ជប៉ុនលោក Shinzo Abe ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីនោះ ប្រធានាធិបតី
ប្រទេសម្ចាស់ផ្ទះលោក Vladimir Putin អះអាងថា​រុស្ស៊ីនិងជប៉ុនកំពុងមានការរីក
ចម្រើនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ហើយដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹក
នាំជប៉ុនអាចរួមចំណែករិះរកការបោះជំហានថ្មី។ឯកភាពលើទស្សនៈពោលខាងលើ
នាយករដ្ឋមន្រ្តីលោក Abe ក៏បានទទួលស្គាល់ថា ទំនាក់ទំនងទ្វេ ភាគីជប៉ុន-រុស្ស៊ី
កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីកិច្ចចរចារ ប្រធានាធិបតីលោក Putin
សង្កត់ធ្ងន់ថា ជប៉ុនជាដៃគូសំខាន់របស់រុស្ស៊ីហើយម៉ូស្គូត្រៀមខ្លួនជាស្រេចសហ
ការដោះស្រាយបញ្ហាណាក៏ដោយ សូម្បីតែបញ្ហាស្មុគស្មាញបំផុតក្នុងទំនាក់ទំនង
 ទ្វេភាគីដោយឈរលើការគោរព ផលប្រយោជន៍របស់គ្នា។ទាក់ទិនដល់បញ្ហាអន្តរ
 ជាតិ លោក Putin ឲ្យដឹងថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគប្បីចំណាយពេល
វេលាជាច្រើនដើម្បីពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបតិ្តការក្នុងអង្គការពហុភាគី
នានាដែលមុនបង្អស់គឺអ.ស.ប ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ហើយជាពិសេសគឺ
 ស្ថានភាពនៅឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ