ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវបញ្ចប់ ភាពអមិត្ត អស់រយៈពេល ៧០ ឆ្នាំ រវាង​ប្រទេសកូរ៉េទាំងពីរ

(VOVWORLD) -នាថ្ងៃទី១៩ កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានអំពាវនាវឱ្យប្រទេសកូរ៉េទាំងពីរខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ ភាពអមិត្តអស់ រយៈពេល ៧០ ហើយវែកចេញដំណើរការសន្តិភាពថ្មីមួយ។ 
ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវបញ្ចប់ ភាពអមិត្ត អស់រយៈពេល ៧០ ឆ្នាំ រវាង​ប្រទេសកូរ៉េទាំងពីរ - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un

លោក Moon Jae-in បានថ្លែងយ៉ាងដូច្នេះ ជាមួយប្រជាពលរដ្ឋ ស.ប.ប.ក ក្នុងឱកាសបិទបញ្ចប់មហោស្រពកីឡាដ៏ធំមួយ នៅ ឯពហុកីឡដ្ឋាន May Day នៅព្យុងយ៉ាង។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានសង្កត់ធ្ងន់ថា៖ "ខ្ញុំស្នើឱ្យយើងទាំងអស់គ្នាបញ្ចប់ រយៈពេល ៧០ ឆ្នាំនៃ ភាពអមិត្តមុននេះ ហើយមានការបោះជំហានដ៏ធំធេង ឆ្ពោះទៅរកសន្តិភាព ដើម្បីក្លាយទៅជាប្រជាជាតិតែមួយ។ ប្រធានាធិបតី លោក Moon Jae-in បន្តអះអាងថា លោកនឹងរួមជាមួយ មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un ក្នុងការស្ថាបនាមាតុភូមិថ្មី ដោយមានចំនួនប្រជាជន ៨០ លាននាក់នៅប្រទេសកូរ៉េទាំងពីរ។

  នៅក្នុងបម្រែបម្រូលទាក់ទិនមួយទៀត នាថ្ងៃទី ២០ កញ្ញា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និង មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានអញ្ជើញទៅទស្សនាភ្នំ Paekdu នៅខេត្ត Ryanggang នៃ ស.ប.ប.ក។ នេះគឺជាសកម្មភាពមួយ ក្នុងក្របខ័ណ្ឌនៃសន្និសីទកំពូលអន្តរកូរ៉េលើកទី ៣ នៅព្យុងយ៉ាង សំដៅពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំទាំងពីររូប ព្រមទាំងសរឲ្យឃើញនូវភាពជោគជ័យនសសន្នសីទកំពូលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ