ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump តែងតាំងតំណាងពាណិជ្ជកម្មអាមេរិក

ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump តែងតាំងតំណាងពាណិជ្ជកម្មអាមេរិក - ảnh 1
ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump (រូបថត៖AP)

(VOVworld) - នាថ្ងៃទី៣ មករា ប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក
 Donald Trump បានតែងតាំងមេធាវីលោក Robert Lighthizer កាន់តំណែង តំណាង
ពាណិជ្ជកម្មអាមេរិក ដោយក្ដីសង្ឃឹមថា លោករូបនេះនឹងជួយនាំមកនូវ កិច្ចព្រម
ព្រៀងដ៏ល្អជាងមុនសំរាប់ខឿនសេដ្ឋកិច្ចធំទី១លើពិភពលោកនេះ។ ដោយការតែង
តាំងពោលខាងលើ មេធាវីលោក Lighthizer នឹងដើតួនាទីដ៏សំខាន់ ក្នុងគោលនយោ
បាយពាណិជ្ជកម្មរបស់លោក Trump ក្រោយពីលោករូបនេះ ឡើងកាន់តំណែងនា
ថ្ងៃទី២០ មករា ខាងមុខ។លោក Lighthizer ធ្លាប់កាន់ តំណែងជាអនុប្រធានការិយា
ល័យតំណាងពាណិជ្ជកម្មអាមេរិក ក្រោមអំណាច របស់ប្រធានាធិបតីលោក Ronald
 Reagan ហើយបានជួយទប់ស្កាត់រលកនាំចូល ទំនិញពីជប៉ុនក្នុងប៉ុន្មានឆ្នាំ៨០នៃ
សតវត្សមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ