ប្រធានាធិបតីតង់សានីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

ប្រធានាធិបតីតង់សានីបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
ប្រធានាធិបតី Jakaya Mrisho Kikwete ជួបសម្ដែងការគួរសមអគ្គលេខាបក្ស Nguyen Phu Trong

(VOV)_នាយប់ថ្ងៃទី២៨ តុលា ប្រធានាធិបតីតង់សានី លោក Jakaya Mrisho
 Kikwete បានចាកចេញពីរដ្ឋធានីហាណូយ ដោយបានបញ្ចប់​ដំណើរទស្សនកិច្ច
ថ្នាក់រដ្ឋចាប់ពីថ្ងៃទី២៦ ​ដល់ថ្ងៃទី​២៨ តុលា តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋវៀត ណាម លោក Truong Tan Sang ។ ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម 
ប្រធានាធិបតីតង់សានី ​បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋ Truong Tan Sang
ជួបសម្ដែងការ​គួរសមអគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu
Trong ប្រធានរដ្ឋសភា Nguyen Sinh Hung ។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរ​បាន
ផ្លាស់ប្តូរបណ្ដាបញ្ហានៅក្នុងតំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា ​ឯកភាព
បន្ដសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយគ្នានៅក្នុងបណ្ដាវេទិកាតំបន់​និងអន្តរ
ជាតិរួមចំណែកកសាងពិភពលោកមួយប្រកបដោយសមភាព ប្រជាធិបតេយ្យជាង
 ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ភាគីទាំងពីរក៏បាន
ឯកភាពបង្កើនទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់
ថ្នាក់ ជំរុញខ្លាំងសកម្មភាពកិច្ចការបរទេសប្រជាជន ចងមេត្រីភាពរវាងបណ្ដាទីក្រុង
ធំៗ ដើម្បីលើកកំពស់ថែមទៀតការយល់ដឹងរវាងប្រជាជននៃ​ប្រទេសទាំងពីរ។ ភាគី
ទាំងពីរក៏បានឯកភាពបង្កលក្ខណះងាយស្រួល ដើម្បី​បណ្ដាគំរោងការណ៍សហប្រ
តិបត្តិការកសិកម្ម ទូរគមនាគមន៍បានលាតត្រដាង​អនុវត្តយ៉ាងឆាប់ៗ ជំរុញកិច្ចស
ហប្រតិបត្តិការលើបណ្ដាវិស័យវិនិយោគ ​ពាណិជ្ជកម្ម អប់រំ …លៗ។

        មុននោះនារសៀលថ្ងៃទី២៨តុលា ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតី
តង់ហ្សានី លោក Jakaya Mrisho Kikwete ប្រធានរដ្ឋសភាវៀតណាមលោក​  Nguyen
 Sinh Hung បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ
 ទំនាក់ទំនងមិត្តភាព ប្រពៃណីជាមួយ តង់ហ្សានី។ រីឯខ្លួនវិញ លោក Jakaya Mrisho
 Kikwete បានសង្កត់ធ្ងន់ថា នឹងធ្វើអស់ពីកម្លាំង កាយចិត្ត ដើម្បីជម្រុញទំនាក់ទំនង
មិត្តភាពជាប្រពៃណី ល្អប្រសើររវាងប្រជាជន នៃប្រទេសទាំងពីរ វៀតណាមនិង
តង់ហ្សានី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ