ប្រធានាធិបតីបារាំងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម

(VOVWORLD) -នាថ្ងៃទី ៣១ សីហា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំនៅសាធារណៈរដ្ឋបារាំង លោក Nguyen Thiep បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចំពោះប្រធានាធិបតីបារាំង លោក Emmanuel Macron ។ 
ប្រធានាធិបតីបារាំងវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសាធារណៈរដ្ឋបារាំង លោក Nguyen Thiep និងប្រធានាធិបតីបារាំង លោក Emmanuel Macron ។

នាថ្ងៃទី ៣១ សីហា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាម ប្រចាំនៅសាធារណៈរដ្ឋបារាំង លោក Nguyen Thiep បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចំពោះប្រធានាធិបតីបារាំង លោក Emmanuel Macron ។ នៅក្នុងជំនួបក្រោយពីពិធីជូនសារតាំងនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងក្តីសប្បាយរីករាយ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនិងវិជ្ជមាននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំងរបស់អគ្គលេខាបក លោក Nguyen Phu Trong កាលពីខែមិនា ឆ្នាំ ២០១៨។ លោកប្រធានាធិបតីបារាំងបានវាយតំលៃខ្ពស់ចំពោះតួនាទីដែលកំពុងកើនឡើងរបស់វៀតណាមនៅក្នុងតំបន់និងនៅលើពិភពលោក ហើយក៏បានសង្តត់ធ្ងន់ទៅលើភាពស្រដៀងគ្នាអំពី ផលប្រយោជន៍ និងគោលជំហរនៃប្រទេសទាំងពីរចំពោះរាល់បញ្ហាក្នុងតំបន់ និងនៅលើពិភពលោក ព្រមទាំងមានគោលបំណងចង់បង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌ Francophone។ ប្រធានាធិបតីបារាំងបន្តអះអាងថា លោកនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ