ប្រធានាធិបតីបារាំងអំពាវនាវអោយអាមេរិកលុបចោលបទហ៊ុំព័ទ្ធចំពោះគុយបា

ប្រធានាធិបតីបារាំងអំពាវនាវអោយអាមេរិកលុបចោលបទហ៊ុំព័ទ្ធចំពោះគុយបា - ảnh 1
ប្រធានាធិបតីបារាំង លោក Francois Hollande

          (VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទៅបំពេញទស្សនកិច្ច  នៅកុយបា ប្រធានាធិ
បតីបារាំង លោក Francois Hollande បាន អំពាវនាវអោយ អាមេរិកលុបចោលបទ
ហ៊ុំព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ដែលបានអូស បន្លាយ​ក្នុងរយៈពេលច្រើនទស្សវត្ត៍
កន្លងទៅ។ ថ្លែងមតិនៅមហាវិទ្យាល័យ ឡាហាវាន នាថ្ងៃទី១១ ឧសភា លោក 
Francois Hollande បានអះអាងថា៖​បារាំងនឹងធ្វើអ្វីៗទាំងអស់ ដើម្បីបទដាក់ទណ្ឌ
កម្មដែលបានបង្ក​ខូចខាតយ៉ាង ធ្ងន់ធ្ងរចំពោះការអភិវឌ្ឍន៍របស់គុយបានេះនឹង
បានលុបចោល។ លោកបានសង្កត់ធ្ងន់ថា៖ ពីឆ្នាំ ១៩៩២មក បារាំងជានិច្ចកាល
បោះឆ្នោតគាំទ្រសេចក្ដីសម្រេចចិត្តដោយសំណូមពរអាមេរិក លុបចោលបទហ៊ុំ
ព័ទ្ធសេដ្ឋកិច្ចចំពោះគុយបា ក្នុងការបោះឆ្នោតជាប្រចាំឆ្នាំនៅក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិ។ស្ដីពីទំនាក់ទំនង អាមេរិក-គុយបា លោក Francois
 Hollande បានចាត់ទុកថា៖​ប្រទេសទាំងពីរ ​ត្រូវខិតជិតមកគ្នា និងបារាំងជាសម្ព័ន្ធ
មិត្ត១ដ៏ស្មោះត្រង់ របស់គុយបា ក្នុងដំណើការអភិវឌ្ឍន៍ និងធ្វ់សមាហរណកម្មទៅ
ក្នុង​ខឿនសេដ្ឋកិច្ចពិភពលោក។

          ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត នាថ្ងៃនេះដែរ ប្រធានាធិបតីបារាំង លោក
  Francois Hollande បានមានជំនួបសន្ទនាជាមួយអតិត ប្រធានគុយបា  លោក
 Fidel Castro នៅទីក្រុង ឡាហាវាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ