ប្រធានាធិបតីរុស្ស៊ីចោទប្រកាន់អាមេរិកបំផ្លាញ់សណ្ដាប់ធ្នាប់សកល

ប្រធានាធិបតីរុស្ស៊ីចោទប្រកាន់អាមេរិកបំផ្លាញ់សណ្ដាប់ធ្នាប់សកល - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (AP

(VOV)_ថ្ឡែងមតិនៅក្នុងសន្និសីទនៃក្លិប Valdai ដែលកំពុងប្រព្រឹត្តទៅនៅ​ទីក្រុង
 Sochi របស់រុស្ស៊ី នាថ្ងៃទី២៤ តុលា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាន
ចោទប្រកាន់អាមេរិកថា៖ បង្កើតមណ្ឌលគ្រោះថ្នាក់កាន់តែច្រើនឡើង​ពីមួយថ្ងៃទៅ
មួយថ្ងៃ ដោយឯកតោភាគី។ អ្នកប្រមុខរដ្ឋរុស្ស៊ី បានអះអាងថា៖​ បណ្ដាសកម្មភាព
របស់អាមេរិក មិនដោះស្រាយបានជំលោះទេ ហើយថែមទាំងធ្វើអោយវាឡើង
ជណ្ដើរទៀតផង។

          លោក Vladimir Putin ក៏បានសង្កត់ធ្ងន់ថា៖ ការដែលអាមេរិក និង EU ដាក់
បទទណ្ឌកម្មចំពោះរុស្ស៊ីជាកំហុស និងអះអាងថា៖មូស្គូមិនឈរឱបដៃឈរមើល
ទេ។ ក្រៅពីនោះ ប្រធានាធិបតីរុស្ស៊ីក៏បានទម្លាក់កំហុសទៅលើបណ្ដាប្រទេស
លោកខាងលិច ដែលបានបង្កើតឡើងជំលោះនៅអ៊ុយក្រែនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ