ប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុក្ខជាតិនាថ្ងៃទី១វិច្ឆិការំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ

ប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុក្ខជាតិនាថ្ងៃទី១វិច្ឆិការំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ - ảnh 1
ប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុក្ខជាតិនាថ្ងៃទី១វិច្ឆិការំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ (AP)


        Vovworld-សាកសពជនរងគ្រោះចំនួន២២៤ត្រូវស្លាប់ក្នុងករណីយន្តហោះ​
របស់រុស្ស៊ីធ្លាក់នៅឧបទ្វីប Sinai របស់អេហ្ស៊ីបនឹងបានបញ្ជូនទៅទីក្រុង St Petersburg
របស់រុស្ស៊ីដើម្បីទទួលស្គាល់អត្តសញ្ញាណ។ ប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin
បានប្រកាសកាន់ទុក្ខជាតិនាថ្ងៃទី១វិច្ឆិកាដើម្បីរំលឹក​វិញ្ញាណក្ខ័ន្ធជនរងគ្រោះ។
ប្រធានាធិបតីបារាំងលោក​ Francois Hollande និង​នាយករដ្ឋមន្ត្រីអេហ្ស៊ីបលោក
Sherif Ismail បានភ្ញើរសារទូរលេខរំលែកទុក្ខជូន​ថ្នាក់​ដឹកនាំ​រុស្ស៊ី។ ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang នាថ្ងៃទី​៣១តុលា​ក៏បានផ្ញើរសារទូរលេខរំលែកទុក្ខជូន
ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin អំពីករណីយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Kogalymavia ត្រូវគ្រោះថ្នាក់។

        នាថ្ងៃទី១វិច្ឆិការដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន Maksim Sokolov អ្នក​ដឹកនាំ​គណៈកម្មាធិការសង្កេតការណ៍រុស្ស៊ីអំពីករណីធ្លាក់យន្តហោះ Airbus 321 ផ្លាក់​៩២៦៨
​របស់ក្រុមហ៊ុនអាកាសចរណ៍ Kogalymavia (រុស្ស៊ី)ដែលធ្លាក់​នៅ​ឧបទ្វីប Sinai របស់
អេហ្ស៊ីប។

ករណីធ្លាក់យន្តហោះនៅអេហ្ស៊ីបបានមានឥទ្ធិពលទៅលើដំណើរហោះហើរជា
ច្រើនផ្សេងៗ។ ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតនៅទ្វីបអឺរ៉ុបចំនួន២គឺ Lufthansa របស់
អាល្លឺម៉ង់និង Air France-KLM របស់បារាំងរួមជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates
របស់អេមីរេតអារ៉ាបរួមបានសំរេចចិត្តជៀសវាងជើង​អាកាសឆ្លងកាត់ឧបទ្វីប Sinai
របស់អេហ្ស៊ីបក្នុងពេលរងចាំការបញ្ជាក់ច្បាស់​មូលហេតុ​នៃករណីយន្តហោះរុស្ស៊ីធ្លាក់
នៅដំបន់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ