ប្រធានាធិបតីរុស្ស៊ីអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា

ប្រធានាធិបតីរុស្ស៊ីអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីឥណ្ដាលោក Narendra Modi (រូបថត៖AFP)


(VOVworld) - នាព្រឹកថ្ងៃទី១១ ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាន
អញ្ជើញទៅកាន់ឥណ្ឌា ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសអាស៊ីខាង
ត្បូងនេះ។ក្នុងថ្ងៃដដែល ប្រធានាធិបតី Putin បានជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី
ឥណ្ដាលោក Narendra Modi និងប្រធានាធិបតីឥណ្ដាលោក Pranab Mukherjee និង
ជួបប្រាស្រ័យជាមួយតំណាងនានានៃមជ្ឈដ្ឋានអាជីវកម្ម។ជំនួបសន្ទនាជាន់ខ្ពស់
រវាងប្រធានាធិបតី Putin និងនាយករដ្ឋមន្រ្តី Modi នឹងផ្ដោតសំខាន់ទៅលើការបើក
ទូលាយទំនាក់ទំនងសហប្រតិបតិ្តការជាមួយឥណ្ដាក្នុងបណ្ដាវិស័យដូចជា ថាម
ពលនុយគ្លេអ៊ែរស៊ីវិល ប្រេងឧស្ម័ន ការពារជាតិ ក៏ដូចជាជំរុញកិច្ចព្រមព្រៀង
ពាណិជ្ជកម្មអំពីត្បូងពេជ្រ។តាមគម្រោង នៅបណ្ដាជំនួបចរចារជាមួយថ្នាក់ដឹកនាំ
ឥណ្ដា ប្រធានាធិបតី Putin បានស្វែងរកវិធានការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋ
កិច្ចជាមួយឥណ្ដា សំដៅទប់ស្កាត់ឥទ្ធិពលនៃការដាក់ទណ្ឌកម្មដែលអាមេរិកនិង
លោកខាងលិចអនុវត្តទៅលើរុស្ស៊ីទាក់ទិនដល់បញ្ហា អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ