ប្រធានាធិបតីរុស្ស៊ីអះអាងថា៖ កំណើនសេដ្ឋកិច្ចនៃប្រទេសនេះនឹងបន្តបង្កើន


ប្រធានាធិបតីរុស្ស៊ីអះអាងថា៖ កំណើនសេដ្ឋកិច្ចនៃប្រទេសនេះនឹងបន្តបង្កើន - ảnh 1
ប្រធានាធិបតីរុស្ស៊ីអះអាងថា៖ កំណើនសេដ្ឋកិច្ចនៃប្រទេសនេះនឹងបន្តបង្កើន (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១៨ ធ្នូ នៅរដ្ឋធានីម៉ូស្គូ ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin បានឆ្លើយសំណួរនៅសន្និសីទកាសែតប្រចាំឆ្នាំដោយមានការចូលរួម របស់អ្នកយកព័ត៌មាននៅក្នុងនិងក្រៅប្រទេសចំនួន ១២០០ នាក់។ សន្និសីទកាសែត នេះបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការលំបាក់ជា
ច្រើន។ ថ្លែងមតិនៅទីនេះ លោក Putin បានអះអាងថា៖ រុស្ស៊ីនឹងរួចផុតពីស្ថានភាព
លំបាកនាបច្ចុប្បន្ននិងខឿនសេដ្ឋកិច្ចនៃប្រទេសនេះនឹងបន្តកំណើនតទៅទៀតបើ
ទោះបីជាល្បឿនកំណើននឹងនៅយឺតយ៉ាវក៏ដោយ។ រុស្ស៊ីអាចអនុវត្តបណ្ដាវិធានការ
ដែលត្រូវបានអនុវត្តប្រកបដោយជោគជ័យនាឆ្នាំ ២០០៨ មក ហើយប្រមូលផ្តុំទៅលើ
ការជួយឧបត្ថម្ភមុខសញ្ញាចាំបាច់ បន្តរក្សាតួរលេខសង្គម ជាដើម។

ស្តីអំពីបញ្ហារូបីយវត្ថុ លោក Putin បានចាត់ទុកថា៖ ធនាគារកណ្ដាលរុស្ស៊ីបានមាន វិធានការដោះស្រាយបញ្ហានេះឲ្យសមស្របទោះបីជានៅមានការសាកល្បងមួយ
ចំនួនក្តី ។ លោក​ Putin ក៏បានទទួលស្គាល់ថា៖ ប្រាក់រូបរុស្ស៊ីនៅកំពុងធ្លាក់ថ្លៃតំលៃ
និងតំលៃប្រេង អាចបន្តថយចុះថែមទៀត។ វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នអាចអូសបន្លាយ
ក្នុងរយៈពេល ២ ឆ្នាំ ប៉ុន្តែ ខឿនសេដ្ឋកិច្ចរបស់រុស្ស៊ីអាចងើបឡើងវិញយ៉ាងឆាប់ៗ
ប្រសិនបើករណីខាងក្រៅផ្លាស់ប្តូរសកម្ម។

ផ្តោតទៅលើកិច្ចការបរទេស លោក Putin បានលើកច្បាស់ទស្សនៈរឹងមាំរបស់រុស្ស៊ីក្នុង
វិបត្តិគឺ៖ បណ្ដាដៃគូត្រូវបង្កើតបរិយាកាសសន្តិសុខរួម មិនកសាងជញ្ជាំងរាំរាំងឡើយ។
ស្តីអំពីស្ថានភាពនៅតំបន់ខាងកើតអ៊ុយក្រែន លោក Putin បានអះអាងថា៖ ការធ្វើរដ្ឋ ប្រហារមួយបានប្រព្រឹត្តទៅនៅរដ្ឋធានី Kiev ។ ផ្នែកមួយនៃប្រទេសនេះមិនយល់ព្រម
នឹងប្រការនេះ ប៉ុន្តែ ជំនួសការសន្ទនា រដ្ឋអំណាច Kiev បានប្រើប្រាស់អំពើហឹង្សារនិង ដំណើរការយុទ្ធនាការវាយប្រហារ។ ឥឡូវនេះ Kiev កំពុងស្វែងរកដំណោះស្រាយ
បញ្ហាតាមរយៈការហុំព័ទ្ធសេដ្ឋកិច្ច។ តាមលោក Putin ថា៖ របៀបនេះមិននាំមកនូវ អនាគតសំរាប់ប្រជាជនអ៊ុយក្រែនទេហើយរុស្ស៊ីត្រៀមខ្លួនជាស្រេចដើតួនាទីរបស់
អជ្ញាកណ្ដាល ដើម្បីស្តារសន្តិភាពនៅប្រទេសជិតខាងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ