ប្រធានាធិបតីលោក Donald Trump បន្តសង្កត់ធ្ងន់លើគោលនយោបាយ” សហរដ្ឋអាមេរិកជាចម្បង”

(VOVWORLD) -លោក Donald Trump បានបន្តសង្កត់ធ្ងន់ទៅលើ គោលនយោបាយ“ សហរដ្ឋអាមេរិកជាចម្បង”ហើយចាត់ទុកថាអនាគតមិនមែនជាកម្មសិទ្ធិរបស់អ្នកណាដែលប្រកាន់លទ្ធិសកលលោកនិយមឡើយ ពោលគឺជាកម្មសិទ្ធិរបស់អ្នកស្នេហាជាតិ និងថ្នាក់ដឹកនាំឈ្លាសវៃដែលតែងតែផ្ដោតសំខាន់លើផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។
ប្រធានាធិបតីលោក Donald Trump បន្តសង្កត់ធ្ងន់លើគោលនយោបាយ” សហរដ្ឋអាមេរិកជាចម្បង” - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៤ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងសុន្ទរកថានៅក្នុងពិធីបើកនៃសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៤នៅ ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក។ លោក Donald Trump បានបន្តសង្កត់ធ្ងន់ទៅលើ គោលនយោបាយ“ សហរដ្ឋអាមេរិកជាចម្បង”ហើយចាត់ទុកថាអនាគតមិនមែនជាកម្មសិទ្ធិរបស់អ្នកណាដែលប្រកាន់លទ្ធិសកលលោកនិយមឡើយ ពោលគឺជាកម្មសិទ្ធិរបស់អ្នកស្នេហាជាតិ និងថ្នាក់ដឹកនាំឈ្លាសវៃដែលតែងតែផ្ដោតសំខាន់លើផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ ទោះបីជា រិះគន់ចិនក៏ដោយ ប៉ុន្តែលោក Donald Trumpសង្ឃឹមថាអាចទទួលបានកិច្ចព្រមព្រៀងជាមួយចិនដើម្បីផលប្រយោជន៍ទៅវិញទៅមក ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាលោកនឹងមិនទទួលយកនូវកិច្ចព្រមព្រៀងអាក្រក់សម្រាប់ប្រជាជនអាមេរិកឡើយ។

ទាក់ទងនឹងបញ្ហាអ៊ីរ៉ង់ លោក Donald Trump បានឲ្យដឹងថា អាមេរិកបានដាក់ទណ្ឌកម្មជាអតិបរមាទៅលើអ៊ីរ៉ង ហើយប្រសិនបើអ៊ីរ៉ង់នៅតែបន្តមានសកម្មភាពគំរាមកំហែងទៀតនោះ អាមេរិកនិងបង្កើនបទដាក់ទណ្ឌកម្មទៀតដែរ។

ទាក់ទងនឹងបញ្ហាកូរ៉េខាងជើងវិញ លោក Donald Trump បានឲ្យដឹងថារដ្ឋអំណាចរបស់លោកបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយសន្តិភាព និងការទូតជាមួយកូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ