ប្រធានាធិបតីស្តីទី​ ស្រីលង្កាប្រកាសស្ថាន​ភាព​អាសន្ន

(VOVWORLD) - នាថ្ងៃទី ១៨ ខែកក្កដា រដ្ឋាភិបាលស្រីលង្កាបានចេញសេចក្ដីជូនដំណឹងថា ប្រធានាធិបតីស្តីទី លោក Ranil Wickremesinghe បានប្រកាសស្ថានភាពអាសន្នក្នុងកិច្ចខិតខំប្រឹងប្រែង ដោះស្រាយអស្ថិរភាពសង្គម ក៏ដូចជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ។
ប្រធានាធិបតីស្តីទី​ ស្រីលង្កាប្រកាសស្ថាន​ភាព​អាសន្ន - ảnh 1ទាហានស្រីលង្កាយាមនៅទីក្រុង Colombo ថ្ងៃទី១២ ខែកក្កតា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN)

សេចក្តីប្រកាសបានបញ្ជាក់ថា វិធានការនេះគឺសមស្រប ដើម្បីផលប្រយោជន៍សន្តិសុខសាធារណៈ ការពារសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាថែរក្សាប្រភពផ្គត់ផ្គង់ និងសេវាកម្មចាំបាច់សម្រាប់ជីវភាពរស់នៅរបស់សហគមន៍។

នាថ្ងៃទី១៥ខែកក្កដាកន្លងទៅ នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទី បន្ទាប់ពីលោកប្រធានាធិបតី Gotabaya Rajapaksa លាលែងពីតំណែង។ មុននោះ នាថ្ងៃទី ១៤ ខែកក្កដា លោក Gotabaya Rajapaksa បានដាក់ពាក្យសុំលាលែងពីតំណែងតាមរយៈសារអេឡិចត្រូនិក បន្ទាប់ពីបានមកដល់ប្រទេសសិង្ហបុរី។ នាថ្ងៃទី ១៥ ខែកក្កដា ប្រធានរដ្ឋសភាស្រីលង្កា លោក Mahinda Yapa Abeywardana បានប្រកាសថាពាក្យសុំលាលែងពីតំណែងរបស់លោកប្រធានាធិបតី Rajapaksa ត្រូវបានអនុម័តនិងចូលជាធរមានចាប់ពីថ្ងៃទី ១៤ ខែកក្កដា។

យោងតាមរដ្ឋធម្មនុញ្ញស្រីលង្កា នាយករដ្ឋមន្រ្តី លោក Ranil Wickremesinghe នឹងកាន់តំណែងជាប្រធានាធិបតីស្តីទីរហូតដល់ពេលដែលរដ្ឋសភាបានជ្រើសរើសសមាជិកសភាមួយរូប ដើម្បីស្នងតំណែងរបស់លោក Rajapaksa ក្នុងអាណត្តិបច្ចុប្បន្ន។ រដ្ឋសភាស្រីលង្កានឹងធ្វើការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃ ទី២០ខែកក្កដាខាងមុខ បន្ទាប់ពីទទួលបានការជ្រើសតាំងនៅថ្ងៃទី ១៩ ខែកក្កដា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ