ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ (VNA)


(VOVworld) – នាថ្ងៃទី ៧ តុលា ប្រធានាធិបតីសាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ លោក
 Hassan Rouhani បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ច
ថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ទី ៧ តុលា ឆ្នាំ ២០១៦ តាមសេចក្តី
​អញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌ
 ដំណើរទស្សនកិច្ច ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានជួប
សន្ទនា​ជាមួយអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
 ជួបចរចារជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងជួបសន្ទនា
 ជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ក្នុងបណ្ដា ជំនួបនេះ
ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ
ឯកភាពរៀបចំសម័យប្រជុំលើកទី ៩ គណៈកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម-អ៊ីរ៉ង់សំដៅអនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួលបានក្នុង
ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះរបស់ប្រធានាធិបតី Hassan Rouhani។
 ភាគីទាំងពីរ បានអះអាងខំប្រឹងប្រែងជាមួយគ្នាដើម្បីការជឿនលឿននិង
ភាពសម្បូររុងរឿងនៅអាស៊ីក្នុងនោះមានអាស៊ាន។​ វៀតណាមនិងអ៊ីរ៉ង់ក៏
នឹងខំប្រឹងប្រែងទទួលបានតំលៃពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លាន
ដុល្លាអាមេរិកនាពេលខាងមុខ។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើ
អនុស្សារណៈយោគយល់គ្នាទៅវិញទៅមកសហប្រតិបត្តិការលើវិស័យព័ត៌មាន
និងផ្សព្វផ្សាយនិងកិច្ចព្រមព្រៀងលើកលែងទដ្ឋាការសំរាប់អ្នកកាន់លិខិត
ឆ្លងដែនផ្លូវការផងដែរ។

        ក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-អ៊ីរ៉ង់ ភាគីទាំងពីរបានឯកភាព
ជំរុញ ខ្លាំងការពិគ្រោះយោបល់និងផ្លាស់ប្តូរព័ត៌មានក្នុងការប្រយុទ្ធប្រឆាំង
នឹងរត់ពន្ធជួញ ដូរទំនិញគ្រឿងញៀនខុសច្បាប់បទល្មើសឆ្លងដែននិងបទ
ល្មើសលើបណ្តាញអ៊ីនធឺ ណែត។

        ក្នុងកាលៈទេសៈ ស្ថានភាពលើពិភពលោកកំពុងមានការផ្លាស់ប្តូរច្រើន
និងស្មុគ ស្មាញ ថ្នាក់ដឹកនាំទាំងពីររូបបានជឿជាក់ថា៖ សន្តិភាពនិងស្ថិរភាព
នៅអាស៊ី-អាគ្នេយ៍ និងអាស៊ីខាងលិចគប្បីរក្សាដើម្បីផលប្រយោជន៍រួមនៃ
សហគមន៍អន្តរជាតិ។ ភាគីទាំង​ពីរបានសង្កត់ធ្ងន់ថា៖ សហគមន៍អន្តរជាតិ
គប្បីប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងលទ្ធិ ភេរវកម្មនិងជ្រុលនិយម
ហើយគាំទ្របណ្ដាការសន្ទនាស្តីពីគោលនយោបាយនិងកិច្ច សហប្រតិបត្តិ
ការស្តីពីបញ្ហានេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ