ប្រធានាធិបតីស៊ីរី ប្រកាសមិនលាលែងពី ដំណែង

(VOVworld) – នាថ្ងៃទី ៣ មិនា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានប្រកាសថា៖ លោកមិនលាលែងពីដំណែងនិងមិនចាក់ចេញពីប្រទេសនេះទេ។ ក្នុងបទសម្ភាសន៍របស់
កាសែតអង់គ្លេស “Sunday Times” លោក Assad បានអះអាងថា៖ ការលាលែងពីដំណែង
របស់លោកមិនអាចបញ្ឃប់សង្គ្រាម ស៊ីវិលនៅស៊ីរីទេ។ ស្តីពីយថាទស្សសន្តិភាព លោក
Bashar al-Assad ប្រកាសថា៖ រដ្ឋអំណាចរបស់លោកត្រៀមខ្លួនជាស្រេចជួបចរចារជាមួយ
ភាគីប្រឆាំងដើម្បីបញ្ឃប់វិប័ត្តនាបច្ចុប្បន្ន។ ប៉ុន្តែ ប្រធានាធិបតីស៊ីរីក៏បានសង្កត់ធ្ងន់ដែរថា៖ នឹងគ្មានការជួបចរចារណាមួយឡើយជាមួយ “បណ្ដាពួកភេវរកម្មប្រដាប់អាវុធ” ដែល
សម្លាប់ជនស៊ីវិលនិងបំផ្លិចបំផ្លាញប្រទេសជាតិ។ ទន្ទឹមនឹងនោះ ប្រធានាធិបតី Bashar al-
Assad បានបដិសេធព័ត៌មានអំពីការដែល រុស្ស៊ី អ៊ីរ៉ង់ និងកំលាំង Hezbollah បានផ្ញើទាហាន
ទៅកាន់ប្រទេសនេះ៕

ប្រធានាធិបតីស៊ីរី ប្រកាសមិនលាលែងពី ដំណែង - ảnh 1
ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានប្រកាសថា៖ លោកមិនលាលែងពីដំណែងនិងមិនចាក់ចេញពីប្រទេសនេះទេ ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ