ប្រធានាធិបតីស៊ីរីត្រៀមខ្លួនជាស្រេចរៀបចំការបោះឆ្នោត

ប្រធានាធិបតីស៊ីរីត្រៀមខ្លួនជាស្រេចរៀបចំការបោះឆ្នោត - ảnh 1
ប្រធានាធិបតីស៊ីរីត្រៀមខ្លួនជាស្រេចរៀបចំការបោះឆ្នោត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៥ តុលា ទីភ្នាក់ងារសារព័ត៌មានក្នុងតំបន់បានដកស្រង់
 ពាក្យសំដីរបស់សមាជិកសភារុស្ស៊ីមួយរូប លោក Aleksandr Yushchenko ដែល
បានទៅបំពេញទស្សនកិច្ចនៅស៊ីរី បានឲ្យដឹងថា៖ ប្រធានាធិបតីស៊ីរី លោក
Bashar Al Assad បានប្រកាសត្រៀម ខ្លួនជាស្រេចរៀបចំការបោះឆ្នោតរដ្ឋសភា
និងប្រធានាធិបតីមុនកាលកំណត់ហើយលោកត្រៀមខ្លួនជាស្រេចចូលរួមការ
បោះឆ្នោតនេះ។ ប្រធានាធិបតី Al Assad បានសង្កត់ធ្ងន់ថា៖ លោកនឹងរៀបចំ
ការបោះឆ្នោតដោយមានការចូលរួមនៃភាគីនយោបាយទាំងអស់នៅស៊ីរីដែល
មានគោលបំណងកសាងប្រទេសស៊ីរីសម្បូររុងរឿងមួយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ