ប្រធានាធិបតីសហរដ្ឋអាមេរិក - អ៊ីរ៉ាក់ ឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនង ” ភាពជាដៃគូសន្តិសុខ”

(VOVWORLD) - នាថ្ងៃទី ២២ ខែមករា សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (D.Trump) និងសមភាគីអឺរ៉ាក់ លោក Barham Saleh កាលពីថ្ងៃទី ២២ ខែមករា បានឯកភាពគ្នាលើភាពចាំបាច់នៃការដែលកងទ័ពអាមេរិកបន្តដើរតួនាទីរបស់ខ្លួននៅទីក្រុង Baghdad។
ប្រធានាធិបតីសហរដ្ឋអាមេរិក - អ៊ីរ៉ាក់ ឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនង ” ភាពជាដៃគូសន្តិសុខ” - ảnh 1 ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ (D.Trump) (រូបថត៖ AFP/TTXVN)

នៅទីក្រុង Davos ប្រទេសស្វីស ប្រធានាធិបតីទាំងពីរនេះបានជួបជុំគ្នាជាលើកដំបូង ចាប់តាំងពីការករណីឧត្តមសេនីយ៍ត្រី Qasem Soleimani មេបញ្ជាការអង្គភាព Quds នៃកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានស្លាប់នៅទីក្រុង   Baghdad កាលពីថ្ងៃទី ៣ ខែមករាកន្លងមក ដែលបណ្តាលឱ្យសភាអ៊ីរ៉ាក់ត្រូវអំពាវនាវឱ្យមានការបណ្តេញចេញកងទ័ពអាមេរិកតែម្តង។

សេចក្តីប្រកាសរបស់សេតវិមានបានលើកច្បាស់ថា“ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើសារៈសំខាន់នៃការបន្តទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចនិងសន្តិសុខរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ាក់ ដែលក្នុងនោះមានការប្រយុទ្ធប្រឆាំងនឹងអង្គការ  ភេរវកម្មរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)ជាដើមផងដែរ។ ប្រធានាធិបតីអាមេរិក លោក D.Trump បានអះអាងសារជាថ្មីម្តងទៀតអំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋអំណាចអាមេរិក ចំពោះអធិបតេយ្យភាព ស្ថេរភាពនិងវិបុលភាពរបស់អ៊ីរ៉ាក់ផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ