English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

16°C - 20°C

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធ ប្រសិនបើរុស្ស៊ីប មិនទទួលបានកិច្ចព្រមព្រៀងបញ្ឈប់ជម្លោះនៅអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ២២ ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមថា នឹងបន្ថែមវិធានការដាក់ពន្ធនិងដាក់ទណ្ឌកម្ម ប្រឈាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើប្រទេសនេះបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

នៅលើបណ្តាញសង្គម TruthSocial ប្រធានាធិបតី លោក Donald Trump បានសង្កត់ធ្ងន់ថា ទោះបីជាលោកមានទំនាក់ទំនងល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏ដោយ ប្រសិនបើរុស្ស៊ីមិនទទួលបានកិច្ចព្រមព្រៀង បញ្ចប់ជម្លោះនៅអ៊ុយក្រែនឆាប់ៗនេះទេ លោកគ្មានជម្រើសអ្វីក្រៅតែពីការ ដាក់ពន្ធ និងទណ្ឌកម្មខ្ពស់លើទំនិញរុស្ស៊ីទាំងអស់ដែលបានលក់ទៅឱ្យសហរដ្ឋ អាមេរិក និងប្រទេសជាច្រើនទៀតដែលពាក់ព័ន្ធក្នុងជម្លោះនោះទេ។ យោងតាម លោក Donald Trump ជម្លោះនៅអ៊ុយក្រែននឹងមិនកើតឡើងទេប្រសិនបើគាត់ ជាប្រធានាធិបតី ហើយដល់ពេលវេលាដើម្បីឈានដល់កិច្ចព្រមព្រៀង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធ ប្រសិនបើរុស្ស៊ីប មិនទទួលបានកិច្ចព្រមព្រៀងបញ្ឈប់ជម្លោះនៅអ៊ុយក្រែន - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងនៅសេតវិមាននៅថ្ងៃទី ២១ ខែមករា។ រូបថត៖ AFP

ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បានឲ្យដឹងថា រុស្ស៊ីត្រូវពិចារណាថាតើកិច្ចព្រម ព្រៀងដែលលោកប្រធានាធិបតី Trump គិតថាអាចបញ្ចប់ជម្លោះនៅអ៊ុយក្រែន យ៉ាងដូចម្តេច។ យោងតាមលោក Polyanskiy បញ្ហានេះគឺមិនមែនដើម្បីបញ្ចប់ ជម្លោះនោះទេ ប៉ុន្តែដើម្បីដោះស្រាយមូលហេតុដើមនៃវិបត្តិនៅអ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ