ប្រធានាធិបតីអាមេរិកគំរាមគំហែងវាយពន្ធលើចិនប្រសិនបើចិនសងសឹក ក្នុងសង្គ្រាមពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី៩ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្ត គំរាមកំហែងវាយពន្ធលើទំនិញនាំចូលពិចិនក្នុងតម្លៃចំនួន ២៦៧ ប៊ីលានដុល្លារ អាមេរិក ប្រសិនបើទីក្រុងប៉េមានសកម្មភាពសងសឹកនឹងវិធានការដាក់ទណ្ឌកម្ម ថ្មីៗនេះរបស់ក្រុងវ៉ាស៊ីនតោននៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង រវាងភាគីទាំងពីរ។
ប្រធានាធិបតីអាមេរិកគំរាមគំហែងវាយពន្ធលើចិនប្រសិនបើចិនសងសឹក ក្នុងសង្គ្រាមពាណិជ្ជកម្ម - ảnh 1 ប្រធានាធិបតីអាមេរិកគំរាមគំហែងវាយពន្ធលើចិនប្រសិនបើចិនសងសឹក ក្នុងសង្គ្រាមពាណិជ្ជកម្ម

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅសេតវិមាន លោក Donald Trump បានឲ្យដឹងថាប្រទេសចិនមិនទាន់ ត្រៀមខ្លួនជាស្រេចសម្រាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយហើយមានជំនួបជាច្រើនរវាងមជ្ឈដ្ឋានមន្រ្តីនៃភាគីទាំងពីរត្រូវបានលុបចោលផងដែរ។

កាលពីខែទៅមិញ លោក Donald Trump បានវាយពន្ធលើទំនិញនាំចូលពីចិន ក្នុងតម្លៃទឹកប្រាក់ជិត ២០០ ប៊ីលានដុល្លារអាមេរិក ហើយក៏បានគំរាមកំហែងវាយ ពន្ធ បន្ថែមទៀតប្រសិនបើចិនធ្វើការសងសឹកវិញ។ ឆ្លើយតបបញ្ហានេះ ចិនក៏ បានវាយពន្ធលើទំនិញនាំចូលពីអាមេរិកក្នុងតម្លៃទឹកប្រាក់ប្រមាណ ៦០ ប៊ី លានដុល្លារអាមេរិកផងដែរ។

            ក្នុងថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចេញផ្សាយ សេចក្តីប្រកាសមួយរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Chung Son ដោយ អះអាងអំពីគោលជំហរមិនធ្វើសម្បទានរបស់ចិនចំពោះទប់ទល់ជាមួយ សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ