ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើក្រឹត្យដាក់ទណ្ឌកម្មប្រឆាំងនឹងតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ៦ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យនិតិប្រតិបត្តិដើម្បីដាក់ទណ្ឌកម្មលើតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ (ICC) ដោយសារតែទីភ្នាក់ងារនេះបានកំណត់គោលដៅទៅលើអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងអ៊ីស្រាអែលផងដែរ។ 

យោងតាមលោក Trump បានឲ្យដឹងថា ICC មិនមានយុត្តាធិការលើសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលនោះទេ ពីព្រោះប្រទេសទាំងពីរមិនមែនជាសមាជិកនៃបទបញ្ញាតិទីក្រុងរ៉ូម ឬសមាជិក ICC នោះទេ។

នៅក្នុងក្រឹត្យនេះ សហរដ្ឋអាមេរិកនឹងបង្កកទ្រព្យសម្បត្តិ និងហាមប្រាមការឆ្លងចូលប្រទេសអាមេរិកចំពោះមន្ត្រី បុគ្គលិក ICC និងក្រុមគ្រួសាររបស់ពួកគេ រួមជាមួយនឹងមុខសញ្ញាដែលបានជួយ ICC ស៊ើបអង្កេតពលរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើក្រឹត្យដាក់ទណ្ឌកម្មប្រឆាំងនឹងតុលាការព្រហ្មទ័ណ្ឌអន្តរជាតិ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើក្រឹត្បមួយ នៅឯសេតវិមាន។ រូបថត៖ រូបភាព Getty/VNA

ចំណាត់ការរបស់រដ្ឋបាល Trump បានកើតឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យកាលពីសប្តាហ៍មុនបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សសាធារណរដ្ឋក្នុងការដាក់ទណ្ឌកម្មលើ ICC ដើម្បីជំទាស់នឹងដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Yoav Gallant ដោយប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា។

នេះជាលើកទីពីរហើយដែល ICC ប្រឈមនឹងវិធានការសងសឹកពីអាមេរិក។ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ក្នុងឆ្នាំ ២០២០ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញានៅពេលនោះគឺលោកស្រី Fatou Bensouda និងសហការីម្នាក់ក្នុងការស៊ើបអង្កេតលើចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមរបស់កងទ័ពអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ