ប្រធានាធិបតីអាមេរីកនឹងទៅទស្សនាតំបន់គ្មានយោធា Panmunjeom

ប្រធានាធិបតីអាមេរីកនឹងទៅទស្សនាតំបន់គ្មានយោធា Panmunjeom - ảnh 1
​តំបន់គ្មានយោធាPanmunjeom(រូបថត៖Internet)
​ថ្លែងមតិនៅក្នុងសន្និសិទកាសែត​កាលពីថ្ងៃទី​២០មិនា អ្នកជំនួយការណ៏ទីប្រឹក្សារសន្តិសុខ
ជាតិអាមេរីក BenRhodes  បានឲ្យដឹងថា៖​មុនពេលចូលរួមសន្និសិទជាន់ខ្ពស់ អំពីសុវត្ថិភាព
នុយក្លេអែរអន្តរជាតិដែលធ្វើឡើងនៅកូរ៉េខាងត្បូងនាចុងខែមិនានេះ​​ប្រធានា ធិបតីអាមេរីក   BarakObama ​នឹងទៅទស្សនាតំបន់គ្មានយោធា​Panmunjeom។លោក​ BenRhodesក៏ឲ្យដឹងទៀត
ថា៖ក្នុងដំណើរទស្សនកិច្ចខាងមុខ នេះ ប្រធានាធិបតី​អាមេរីក​នឹងទៅសាកសួរសុខទុកបណ្តា
ទាហានអាមេរីកដែលបោះនៅកូរ៉េខាងត្បូង​​ព្រមទាំងអះអាង នូវកិច្ចសន្យារបស់អាមេរីកក្នុង
ការធានាសន្តិសុខឲ្យកូរ៉េខាងត្បូង នឹងបង្កើនទំនាក់ទំនង សំព័ន្ធភាពរវាងអាមេរីកនឹងកូរ៉េ
ខាងត្បូង។នៅខាង​ក្រៅនៃសន្និសិទជាន់ខ្ពស់​អំពីសុវត្ថិភាព នុយក្លេអែរខាងមុខ​ ប្រធានាធិបតី
អាមេរីក   BarakObama នឹងជួបគ្នាជាមួយប្រធានាធិបតី រុស្សី​Dmitry Medvedev​ អំពីបញ្ហាសន្តិសុខ
តំបន់ក៏ដូចជាផែនការបាញ់បង្ហោះកាំជ្រួច​របស់ សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យ
កូរ៉េផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ