ប្រធានាធិបតីអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា

(VOVworld) - នារសៀថ្ងៃទី ១៩ វិច្ឆិកា ប្រធានាធិបតីអាមេរិក Barack Obama បានបញ្ចប់ដំណើរទស្សនកិច្ចនិងបំពេញការងារនៅមីយ៉ាន់ម៉ា។ នេះគឺជាដំណើរ ទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី Obama ដែលបានប្រព្រឹត្តទៅក្នុង​ កាលៈទេសៈទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងមីយ៉ាន់ម៉ាកំពុងបានកែលំអរ។
ក្នុងជំនួប ប្រធានាធិបតី Obama និងប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ U Thein Sein បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជា ដំណើរកែទម្រង់នៅ មីយ៉ាន់ម៉ា។ ប្រធានាធិបតីមីយ៉ានម៉ាបានអះអាងថា៖ មីយ៉ានម៉ាតៀមខ្លួនជាស្រេចសហប្រតិ
បត្តិការជាមួយអាមេរិក ដោយឈរលើការគោរពនិងការយោក យល់គ្នាទៅវិញ
ទៅមក។ ប្រធានាធិបតី Obama ទទួលស្គាល់បណ្ដាវិធានការណ៍ កែទង្រង់នៃ
រដ្ឋអំណាចមីយ៉ាន់ម៉ា វាយតំលៃខ្ពស់ចំពោះរាល់កិច្ចសន្យារបស់មីយ៉ន់ ម៉ា ក្នុងដំណោះស្រាយបញ្ហាមួយចំនួន ដែលក្នុងនោះមានការមិនរីកសាយអាវុធ
នុយក្លេអែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ