ប្រធានាធិបតីអាមេរិកបានតែងតាំងលោក Ashton Carter ជារដ្ឋមន្ត្រីការពារជាតិ

ប្រធានាធិបតីអាមេរិកបានតែងតាំងលោក Ashton Carter ជារដ្ឋមន្ត្រីការពារជាតិ - ảnh 1
ប្រធានាធិបតីអាមេរិកបានតែងតាំងលោក Ashton Carter ជារដ្ឋមន្ត្រីការពារជាតិ (AP)

        Vovworld-នាថ្ងៃទី៥ធ្នូប្រធានាធិបតីអាមេរិកលោក Barack Obama បាន​តែង
​តាំងអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Ashton Carter អាយុ៦០ឆ្នាំ​ជា
​រដ្ឋមន្ត្រីក្រសួងការពារជាតិជំនួសឲ្យលោក Chuck Hagel ដែលបាន​លា​លែងពី
ដំណែងនាខែមុន។ ប្រសិនបើត្រូវបានព្រឹទ្ធសភាអនុម័ត លោក Carter នឹងជា
រដ្ឋមន្ត្រីក្រសួងការពារជាតិទី៤របស់ប្រធានាធិបតី Obama។ រដ្ឋមន្ត្រី​ក្រសួង
ការពារជាតិថ្មីនឹងចូលរួមក្រុមពិគ្រោះយោបល់សន្តិសុខជាតិរបស់​ប្រធានាធិបតី
Obama និងទទួលខុសត្រូវក្នុងការស្វែងរកដំណោះស្រាយកលើ​បញ្ហាលេចធ្លោជា
ច្រើន ក្នុងនោះមានសង្គ្រាមប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យ​ប្រកាស (IS) នៅ
អ៊ីរ៉ាក់និងស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ