ប្រធានាធិបតីអាមេរិកបានស្នើឱ្យអឺរ៉ុបទទួលយកឡើងវិញនូវពលរដ្ឋដែលបានចូលរួមក្រុម IS នៅប្រទេសស៊ីរី

(VOVWORLD) - នៅលើបណ្តាញសង្គម Twitter នាថ្ងៃទី ១៧ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសេរថា៖ " អាមេរិកបានស្នើឲ្យអង់គ្លេស បារាំង អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តអឺរ៉ុបដទៃទៀត ទទួលយកឡើងវិញនូវខ្មាន់កាំភ្លើងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស  (IS) ចំនួន ៨០០ នាក់ ដែលយើងខ្ញុំបានចាប់ខ្លួននៅប្រទេសស៊ីរី ហើយនាំមុខសញ្ញាទាំងនេះទៅកាត់ទោសផងដែរ "។
ប្រធានាធិបតីអាមេរិកបានស្នើឱ្យអឺរ៉ុបទទួលយកឡើងវិញនូវពលរដ្ឋដែលបានចូលរួមក្រុម IS នៅប្រទេសស៊ីរី - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

លោកប្រធានាធិបតីអាមេរិក ក៏បានសង្កត់ធ្ងន់ថា អ្វីៗដែលហៅថា "រាជាណាចក្រឥស្លីម" នឹងត្រូវបានដួលរលំនាពេលចាប់ៗ ហើយមានលទ្ធភាពកម្លាំងមូលដ្ឋាននៅស៊ីរី ដែលបានចាប់ខ្លួនពួកខ្មាន់កាំភ្លើង IS នឹងត្រូវបង្ខំចិត្តដោះលែងមុខសញ្ញាទាំងនោះផងដែរ ហើយពេលនោះ "អាមេរិកក៏គ្មានបំណាងចង់ឃើញពួកខ្មាន់កាំភ្លើង IS វាយលុកចូលអឺរ៉ុបទៀតផង"។ នៅក្នុងសេចក្តីប្រកាសកាលមួយនាថ្ងៃទី ១៥ ខែកុម្ភៈ លោក Trump បានឲ្យដឹងថា "ក្នុងរយៈពេល ២៤ ម៉ោងទៀត" នឹងមានសេចក្តីជូនដំណឹងអំពីការដួលរលំរបស់"រាជាណាចក្រឥស្លាម"ស្វ័យប្រកាសនោះ។ ក៏ប៉ុន្តែ កាលបរិច្ឆេទនេះបានផុតកំណត់ទៅហើយ ដោយមិនទាន់ឃើញមានសេចក្តីប្រកាសណាមួយរបស់អាមេរិកស្តីអំពីរឿងហេតុនេះនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ