ប្រធានាធិបតីអាមេរិក​មានជំនឿជាក់​ថានឹង​មានជំនួបកំពូល​ជាមួយ​សមភាគី​រុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ៧ ឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានសម្តែងជំនឿជាក់អំពីលទ្ធភាពប្រព្រឹត្តិទៅជំនួបកំពូលជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅខែមិថុនាខាងមុខ។
ប្រធានាធិបតីអាមេរិក​មានជំនឿជាក់​ថានឹង​មានជំនួបកំពូល​ជាមួយ​សមភាគី​រុស្ស៊ី - ảnh 1ប្រធានាធិបតីរុស្ស៊ី(ស្កាំ) និងប្រធានាធិបតីសហរដ្ឋអាមេរិក (រូបថត៖ រ៉យទ័រ)

យោងតាមលេខាធិការសារព័ត៌មាននៃសេតវិមានលោកស្រី Jen Psaki បាន ឲ្យដឹង ថា បណ្ដាកិច្ចពិភាក្សារវាងភាគីទាំងពីរស្តីពីទីកន្លែង ពេលវេលា និងរបៀបវារៈកិច្ចប្រជុំកំពូលនៅតែត្រូវបានដំណើរការ។ លោកស្រី Jen Psaki ក៏បានឲ្យដឹងថា សហរដ្ឋអាមេរិក និងរុស្ស៊ីនៅតែមានការខ្វែងគំនិតគ្នាអំពីបញ្ហាជាច្រើន ប៉ុន្តែការខ្វែងគំនិតទាំងនេះ មិនចាំបាច់ត្រូវបានដោះស្រាយមុនពេលកិច្ចប្រជុំកំពូលនេះឡើយ។ ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់លោកស្រី Jen Psaki នោះ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា ភាគរុស្ស៊ីកំពុងបន្តវិភាគស្ថានភាព ដើម្បីសម្រេចចិត្តអំពីការរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី - អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ