ប្រធានាធិបតីអាមេរិកលោក Donald Trump បើកចំហរសមត្ថភាពនៃការរកសម្លេង ឆ្នោតឡើងវិញសម្រាប់អាណត្តិទី២

(VOVWORLD) -បណ្តាញសារព័ត៌មានអង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដាថា ប្រធានាធិបតីអាមេរិក លោក Donald Trump មិនបានបដិសេធថានឹងរក សម្លេងឆ្នោតឡើងវិញក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអាមេរិក ឆ្នាំ២០២០ ខាងមុខនេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បើកចំហរសមត្ថភាពនៃការរកសម្លេង ឆ្នោតឡើងវិញសម្រាប់អាណត្តិទី២ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

លោក Donald Trump បានដាក់ចេញសេចក្តីថ្លែងការណ៍នេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេស The Mail កាលពីថ្ងៃទី ១៣ ខែកក្កដា ខណៈពេលដែលលោកកំពុងបំពេញទស្សនកិច្ចនៅប្រទេសអង់គ្លេស។ លោក Donald Trump បានទទួលស្គាល់ថា "មានគោលបំណងនេះពិតមែន" ហើយអះអាងថាមនុស្សគ្រប់រូបសុទ្ធសឹងតែចង់ឱ្យលោកធ្វើដូច្នេះដែរ។ លើសពីនេះទៅទៀត ម្ចាស់សេតវិមានរូបនេះក៏បានអះអាងទៀតថាលោកសង្កេតឃើញថាមិនមានអ្នកនយោបាយណាមួយនៃបក្សប្រជាធិបតេយ្យអាចយកឈ្នះលោកបាននៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះឡើយ។

ប្រតិកម្មទៅវិញ

ផ្សេងៗ