ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសត្រៀមខ្លួនជាស្រេច ជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ដើម្បីដោះស្រាយភាពជាប់គាំងស្តីពីអាវុធនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ២៦ ខែសីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកត្រៀមខ្លួនជាស្រេចជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់នៅពេលវេលាសមស្របដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នាដែលទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសត្រៀមខ្លួនជាស្រេច ជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ដើម្បីដោះស្រាយភាពជាប់គាំងស្តីពីអាវុធនុយក្លេអ៊ែរ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃ ២៦ ខែសីហា លោក Donald Trump បានសង្កត់ធ្ងន់ថាលោកនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានកម្មសិទ្ធកាន់កា់លើអាវុធនុយក្លេអ៊ែរនេះទេ ហើយនឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ចចំពោះប្រទេសនេះដែរ។ យោងតាមលោក Donald Trump បានឲ្យដឹងថា អ៊ីរ៉ង់ចាំបាច់ត្រូវលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរនិងភេរវកម្មនិយម មុនពេលធ្វើកិច្ចសន្ទានាជាមួយគ្នាផងដែរ ។ លោក Donald Trump ក៏បន្តទៀតថាវានៅតែលឿនពេកសម្រាប់ការជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់។

រីឯខ្លួនវិញ ប្រធានាធិបតីអ៊ីរ៉ង់លោក  Hassan Rouhani បានមានប្រសាសន៍ថាលោកមានក៏បានត្រៀមខ្លួនជាស្រេចជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ប្រសិនបើជំនួបនេះនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ