ប្រធានាធិបតីអាមេរិកលោក D.Trump គាំទ្រការផ្អាធ្វើសមយុទ្ធយោធាអាមេរិក - កូរ៉េខាងត្បូង

(VOVWORLD) -ទោះជាយ៉ាងណាក៏ដោយ លោក Trump បន្តអះអាងថា លោកអាចចាប់ផ្ដើម ភ្លាមមួយរំពេច ការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង និង ជប៉ុនដែ។
ប្រធានាធិបតីអាមេរិកលោក D.Trump គាំទ្រការផ្អាធ្វើសមយុទ្ធយោធាអាមេរិក - កូរ៉េខាងត្បូង - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

ក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះតាមរយៈបណ្ដាញសង្គម Twitter នោះ ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២៩ សីហា បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងដ៏ល្អប្រសើរជាមួយថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un ក្រោយពីជំនួបកំពូលជាប្រវត្តិសាស្ត្រនៅប្រទេសសឹង្ហបុរីកាលពីថ្ងៃទី ១២ មិថុនាកន្លងទៅ ហើយចាត់ទុកថា គ្មានហេតុផលណាមួយនៅពេលនេះ ដើម្បីទម្លាក់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចូលក្នុងការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងឡើយ។

ទោះជាយ៉ាងណាក៏ដោយ លោក Trump បន្តអះអាងថា លោកអាចចាប់ផ្ដើម ភ្លាមមួយរំពេច ការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង និង ជប៉ុនដែ។

នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានសង្កត់ធ្ងន់ថា គ្មានសេចក្ដីសម្រេចណាមួយអំពីការផ្អាកធ្វើសមយុទ្ធជាមួយកូរ៉េខាងត្បូងឡើយ។ តាមលោកថា ការដែលក្រសួងការពារជាតិបានផ្អាកធ្វើសមយុទ្ធចំនួន ៣ គឺសំដៅជួយឲ្យអ្នកការទូតក្នុងការចរចា លុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ទាំងស្រុង អាចត្រួតពិនិត្យបាន និងមិនអាចប្រែក្រឡាសបានឡើយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ