ប្រធានាធិបតីអាមេរិកលោក Obama៖ ការហ៊ុំព័ទ្ធគុយបានឹងបញ្ចប់

ប្រធានាធិបតីអាមេរិកលោក Obama៖ ការហ៊ុំព័ទ្ធគុយបានឹងបញ្ចប់ - ảnh 1
ប្រធានគុយបាលោក Raul Castro (ខាងឆ្វេង)ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកនាខែកញ្ញាឆ្នាំ២០១៥ (រូបថត៖CNN)

(VOVworld) - បទហ៊ុំព័ទ្ធទៅលើគុយបានឹងបញ្ចប់។នេះជាការអះអាងរបស់ប្រធានា
ធិបតីអាមេរិកលោក Barack Obama បន្ទាប់ពីជំនួបចរចារជាមួយប្រធានគុយបាលោក
 Raul Castro នៅរដ្ឋធានី La Habana របស់គុយបានាថ្ងៃទី២១ មិនា។ថ្លែងមតិជាមួយ
មជ្ឈដ្ឋានអ្នកយកព័ត៌មាន ថ្នាក់ដឹកនាំទាំង២រូបបានលើក ច្បាស់ថា ភាគីទាំងពីរនៅ
តែមានការខ្វែងគំនិតជាច្រើន ជាពិសេសក្នុងបញ្ហាកែ ទម្រង់សេដ្ឋកិច្ចនិងសិទ្ធិ
មនុស្ស ប៉ុន្តែចែករំលែកទស្សនៈរួមអំពីការលប់ចោលបទ ដាក់ទ័ណ្ឌកម្មរបស់
អាមេរិកទៅលើគុយបាក្នុងអំឡុង៥ទស្សវតកន្លងទៅ។លោក Raul Castro ចាត់ទុក
ថា លក្ខណៈចម្បងនាបច្ចុប្បន្នដើម្បីជំរុញទំនាក់ទំនង ទ្វេភាគីនោះគឺអាមេរិកលុប
ចោលបទហ៊ុំព័ទ្ធនិងប្រគល់ឲ្យគុយបាវិញនូវមូលដ្ឋាន Guantanamo។រីឯលោក
Barack Obama បានឲ្យដឹងថា ភាគីទាំងពីរទទួលបាន ការីកចំរើនជាច្រើនអំពីកិច្ច
សហប្រតិបតិ្តការអាជីវកម្មនិងកំពុងស្វែងរកឱកាស ថែមទៀត។
“អាមេរិកកត់សម្គាល់ការរីកចំរើនដែលគុយបាទទួលបាន ជាពិសេសគឺសមិទ្ធិ
ផលដ៏ធំធេងអំពីសុខាភិបាលនិងអប់រំ។គុយបាជាប្រទេសមានអធិបតេយ្យភាព
ហើយជោគវាសនានិងអនាគតរបស់គុយបានឹងត្រូវបានសំរេចដោយប្រជាជន
គុយបាដែលមិនមែនជាអាមេរិកឬប្រទេសណាផ្សេងទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ