ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីថវិកានិងកញ្ចប់ថវិកាសង្គ្រោះសម្រាប់ការដោះស្រាយវិបត្តិកូវីដ១៩

(VOVWORLD) - ច្បាប់ថវិការបស់រដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៧៤០ ប៊ីលានដុល្លារអាមេរិកសម្រាប់ចំណាយលើវិស័យការពារជាតិនិងទឹកប្រាក់ជាង ៦៦៤ ប៊ីលានលានដុល្លារទៀតសម្រាប់កម្មវិធីក្នុងស្រុកដូចជាចរាចរណ៍ ការដឹកជញ្ជូន កសិកម្ម សុខាភិបាល និងសន្តិសុខក្នុងស្រុកជាដើមផងដែរ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីថវិកានិងកញ្ចប់ថវិកាសង្គ្រោះសម្រាប់ការដោះស្រាយវិបត្តិកូវីដ១៩ - ảnh 1ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីកញ្ចប់ថវិកាសង្គ្រោះសម្រាប់ការដោះស្រាយវិបត្តិកូវីដ១៩ ដែលមានទឹកប្រាក់ ៩០០ ប៊ីលានដុល្លាអាមេរិក (រូបថត៖ AFP)

ថ្ងៃទី ២៧ ខែធ្នូ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ស្តីពីថវិកាសង្គ្រោះសម្រាប់ការដោះស្រាយវិបត្តិជំងឺកូវី ១៩ ដែលមានទឹកប្រាក់ចំនួន ៩០០ ប៊ីលានដុល្លារអាមេរិកនិងសេចក្តីព្រាងច្បាប់ថវិកាលើការចំណាយរដ្ឋាភិបាលដែលមានទឹកប្រាក់ចំនួន ១.៤០០ ប៊ីលានដុល្លារ       អាមេរិក ដើម្បីរក្សាប្រតិបត្តិការរបស់ស្ថាប័នរដ្ឋាភិបាលរហូតដល់ដំណាច់ឆ្នាំ ២០២១  ព្រមទាំងជួយគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដោយសារជំងឺរាតត្បាត ។

ច្បាប់ថវិការបស់រដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៧៤០ ប៊ីលានដុល្លារអាមេរិកសម្រាប់ចំណាយលើវិស័យការពារជាតិនិងទឹកប្រាក់ជាង ៦៦៤ ប៊ីលានលានដុល្លារទៀតសម្រាប់កម្មវិធីក្នុងស្រុកដូចជាចរាចរណ៍ ការដឹកជញ្ជូន កសិកម្ម សុខាភិបាល និងសន្តិសុខក្នុងស្រុកជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ