ប្រធានាធិបតីអាមេរិកសង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនឲ្យបានឆាប់ៗ

(VOVWORLD) - នៅថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បាន    សម្តែងនូវក្តីសង្ឃឹមរបស់លោកចំពោះការរៀបចំ «ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកំពូលមួយ» ជាមួយចិនស្តីពីបញ្ហាពាណិជ្ជកម្ម នៅពេលដែលអ្នកចរចានៃភាគីទាំងពីរបានឈានជិតដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។
ប្រធានាធិបតីអាមេរិកសង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនឲ្យបានឆាប់ៗ - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump  និង ប្រធានរដ្ឋចិន លោក Xin JingPin 

ថ្លែងមតិនៅក្នុងកិច្ចប្រជុំមួយជាមួយបណ្តាអភិបាលរដ្ឋអាមេរិក ប្រធានាធិប តីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកសង្ឃឹមថា អ្នកចរចានឹងវិលត្រឡប់មកប្រទេសវិញក្នុងពេលឆាប់ៗ ហើយអាមេរិកនិងចិននឹងរៀបចំ «កិច្ចប្រជុំកំពូលមួយ»នាពេលខាងមុខ។ លោក Donald Trump សង្ឃឹមថាភាគីទាំងពីរអាចបំពេញភារកិច្ចទាំងនេះឲ្យបានឆាប់ៗទៀតផង។ គួរបញ្ជាក់ថា កិច្ចចរចាពាណិជ្ជកម្មជាន់ខ្ពស់រវាងចិន និងអាមេរិក បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែកុម្ភៈកន្លងទៅ ដោយសម្រេចបាននូវវឌ្ឍនភាពយ៉ាងជាក់ស្តែងពិតប្រាកដផងដែរ។ ភាគីទាំងពីរបានចរចាគ្នាលើបញ្ហាជាក់ស្តែងនានានៅក្នុងវិស័យមួយចំនួន ដូចជា ការផ្ទេរបច្ចេកវិទ្យា  ការការពារកម្មសិទ្ធិបញ្ញា របាំងមិនមែនពន្ធគយ សេវាកម្ម កសិកម្ម និងអត្រាប្តូរ     ប្រាក់ជាដើម។ ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាពគ្នាបន្តអនុវត្តឱ្យបានល្អនូវការបញ្ជាណែនាំរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ