ប្រធានាធិបតីអ៊ុយក្រែនប្តេជ្ញាចិត្តដោះស្រាយវិបត្តិនយោបាយ

ប្រធានាធិបតីអ៊ុយក្រែនប្តេជ្ញាចិត្តដោះស្រាយវិបត្តិនយោបាយ - ảnh 1
ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yannukovich បានរៀបចំសន្និសីទកាសែតមួយនៅទីក្រុង Rostov – na – Donu របស់រុស្ស៊ី។ ថ្លែង
មតិនៅទីនេះ លោក Yannukovich បានអះអាងជាថ្មីម្តងទៀង​ថា៖ លោកនៅជា
ប្រធានាធិបតីរបស់អ៊ុយក្រែននិងប្តេជ្ញាចិត្តស្នើឲ្យភាគីនានានៅអ៊ុយក្រែនអនុវត្ត
រាល់កិច្ចព្រមព្រៀងអំពីការដោះស្រាយវិបត្តិនយោបាយដែលត្រូវ បានចុះហត្ថ
លេខា នាថ្ងៃទី ២១ កុម្ភៈ កន្លងមក។ ទន្ទឹមនឹងនោះ កំណែទម្រង់ រដ្ឋធម្មនុញ្ញត្រូវ
បញ្ចប់នាខែកញ្ញាឆ្នាំ ២០១៤។ លោក Yannukovich បានប្រកាស ថា៖ ការបោះឆ្នោត
ប្រធានាធិបតីដែលត្រូវបានកំណត់នាថ្ងៃទី ២៥ ឧសភា គឺមិន ស្របច្បាប់ទេ។
ដោតហេតុនេះ លោក Yannukovich មិនចូលរួមឈរឈ្មោះជា បេក្ខជនក្នុងការ
បោះឆ្នោតនេះទេ។ ប្រធានាធិបតីអ៊ុយក្រែនក៏បានអំពាវនាវបញ្ឃប់អំពើហឹង្សានៅ
សាធារណៈស្វ័យរាជ Crimea នៅប្រទេសនេះ ហើយអះ អាងថា៖ ឧបទ្វីបនេះគឺជា
ផ្នែកមួយរបស់ដែនដីនៅអ៊ុយក្រែន ក៏ដូចជា អ៊ុយក្រែនជាប្រទេសឯកភាពនិងមិន
អាចផ្តាច់បានឡើយ។

ក៏ក្នុងសន្និសីទកាសែតនេះ លោក  Yannukovich បានចោទប្រកាន់អាមេរិក និងលោកខាងលិចគ្មានការទទួលខុសត្រូវចំពោះការបង្កវិបត្តិនៅអ៊ុយក្រែន
ហើយ អំពាវនាវឲ្យភាគីប្រឆាំងនិងក្រុមប្រឹក្សាអឺរ៉ុបរួមធ្វើស៊ើបការដោយ
បរានុម័តរាល់ រឿងហេតុដ៏បង្ហូរឈាមនៅរដ្ឋធានី Kiev។ ស្តីអំពីតួនាទីរបស់
រុស្ស៊ី លោក Yannukovich បានចាត់ទុកថា៖ រុស្ស៊ីមានភារកិច្ចជួយឧបត្ថម្ភ
អ៊ុយក្រែនក្នុងកាលៈទេសៈបច្ចុប្បន្នតាមកិច្ចព្រមព្រៀងដែលត្រូវបានចុះ
ហត្ថលេខារវាងប្រទេសទាំង ២ ។ ប៉ុន្តែ លោក​ Yannukovich មិនស្នើឲ្យ
ការជួយឧបត្ថម្ភខាងយោធាពីភាគីរុស្ស៊ី ទេ។ នាថ្ងៃដ៏ដែលក្នុងការសន្ទនា
តាមទូរសព្ទជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់រូប របស់សហភាពអឺរ៉ុប (EU)
ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Putin បានអំពាវនាវស្ថិរភាពស្ថានភាព
នៅអ៊ុយក្រែនឡើងវិញ ព្រមទាំង ព្រមានថា៖ មិនអាចអនុញ្ញាត្តឲ្យអស្ថិរភាពនៅ
ប្រទេសនេះឡើងជណ្តើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ