ប្រធានរដ្ឋ Truong Tan Sang ទៅបំពេញការងារនៅបណ្ដាអង្គការកងទ័ពជើងទឹកនៅ Cam Ranh

ប្រធានរដ្ឋ Truong Tan Sang ទៅបំពេញការងារនៅបណ្ដាអង្គការកងទ័ពជើងទឹកនៅ Cam Ranh - ảnh 1
រូបថត អិនធឺណែត

(VOV)_នាថ្ងៃទី២៧ និងទី២៨ ធ្នូ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang
បានអញ្ជើញទៅទស្សនា និងបំពេញការងារនៅបណ្ដាអង្គការកងទ័ពជើងទឹក នៅ
ទីទាំង Cam Ranh ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម)។ ថ្លែងមតិនៅទីនេះ
 លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖

            “ទស្សនះរបស់បក្ស និងរដ្ឋេះវៀតណាមអំពីការកសាងខឿនយោធាគឺសំដៅ
ការពារមាតុប្រទេស។ គ្មានពេលណាយើងចង់មានសង្គ្រាម។ យើងជានិច្ចកាលមាន
គោលបំណងចង់មានសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍។ ប៉ុន្តែ ការកសាងនិងការពារ
មាតុប្រទេសជានិច្ចកាលជាភារកិច្ចយុទ្ធសាស្ត្ររបស់បដិវត្តន៍វៀតណាម។ ដោយ
ហេតុនេះក្នុងលក្ខណះដែលខឿនសេដ្ឋកិច្ចនៅមានកំហិតនេះ យើងមានការផ្តើម
គំនិតកសាងកងកម្លាំងស្នូលមួយចំនួនឈានទៅទំនើបជាជំហានៗ ដែលក្នុងនោះ
មានកងទ័ពជើងទឹក។ នេះគឺជាមោទនភាពផង និងការទទួលខុសត្រូវធំធេងទៀតផង។”

            កត់សម្គាល់និងវាយតំលៃខ្ពស់រាល់ការខំប្រិងប្រែងដែលកងទ័ពជើងទឹក
វៀតណាមទទួលបានក្នុងឆ្នាំ២០១៤ ប្រធានរដ្ឋ Truong Tan Sang ក៏បានចាត់ទុកដែរ
ថា៖ ក្នុងស្ថានភាពពិភពលោកនិងតំបន់នឹងមានបំរ៉ែបំរួលយ៉ាងខ្លាំងក្លា ពិបាកព្យាករណ៍
 កងទ័ពជើងទឹកត្រូវម្ចាស់ការ ក្តាប់​ជាប់សភាពការណ៍នៅលើសមុទ្រ លើកកំបស់សមត្ថ
ភាពព្យាករណ៍ សេនាធិការជាមយយបក្ស រដ្ឋអោយទាន់ពេលវេលា ដើម្បីរក្សាររឹង
មាំបរិយាកាសសន្តិភាព ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ