ប្រធានរដ្ឋ លោក Tran Dai Quang៖ “បដិវត្តន៍ខែតុលារុស្ស៊ីមហិមាជាមួយនឹងបដិវត្តន៍វៀតណាម”

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី ១០០នៃបដិវត្តន៍ខែតុលារុស្ស៊ី (ថ្ងៃទី៧វិច្ឆិកា ១៩១៧-ថ្ងៃទី៧ វិច្ឆិកាឆ្នាំ២០១៧) នោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានមានអត្ថ បទ “បដិវត្តន៍ខែតុលាមហិមាជាមួយនឹងបដិវត្តន៍វៀតណាម” ដោយអះអាងនូវអត្ថ ន័យសម័យកាលនិងមេរៀនដ៏មានតម្លៃរបស់បដិ វត្តន៍ខែតុលារុស្ស៊ីជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន និងបន្តកម្លាំងរស់យ៉ាងខ្លាំងក្លាចំពោះបដិវត្តន៍វៀតណាមនិង មនុស្សលោកវឌ្ឍន៍ភាព។
ប្រធានរដ្ឋ លោក Tran Dai Quang៖ “បដិវត្តន៍ខែតុលារុស្ស៊ីមហិមាជាមួយនឹងបដិវត្តន៍វៀតណាម” - ảnh 1 ប្រធានរដ្ឋ លោក Tran Dai Quang

ក្នុងអត្ថបទនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា បដិវត្តន៍ ខែតុលារុស្ស៊ីឆ្នាំ១៩១៧ជាបដិវត្តន៍សង្គមនិយម គូសសញ្ញានូវការចាប់បដិសន្ធិរដ្ឋ សូវៀត។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើរការប្រវត្តិសាស្ត្ររបស់មនុស្សលោក បើកចេញសម័យអភិវឌ្ឍន៍ថ្មីនៃចលនាកុម្មុយនិស្តនិងកម្មករអន្តរជាតិ ក៏ដូចជា ចលនារំដោះជាតិ។ លោកប្រធានរដ្ឋសង្កត់ធ្ងន់ថា  ទទួលនិងអនុវត្តនូវបទពិសោធន៍ មេរៀនប្រវត្តិសាស្ត្រនៃបដិវត្តន៍ខែតុលារុស្ស៊ីនោះ បក្សកុម្មុយនិស្តវៀតណាមដោយ លោកប្រធានហូជីមិញបង្កើតឡើង បានដឹកនាំប្រជាជនវៀត ណាមតស៊ូបដិវត្តន៍យូរ អង្វែង ដណ្តើមបានភាពសម្បូររុងរឿង។

        អត្ថបទរបស់លោកប្រធានរដ្ឋបានលើកច្បាស់នូវសតិអារម្មណ៍ដ៏ឧត្តុងឧត្តមនៃ បដិវត្តន៍ខែតុលា បន្តបានបក្សកុម្មុយនិស្តវៀតណាមអនុ វត្តជាក់ស្តែងក្នុងបុព្វហេតុ ផ្លាស់ប្តូរថ្មី។ អត្ថបទបានសង្កត់ធ្ងន់ថា នាពេលខាងមុខ វៀតណាមមានឱកាសជា ច្រើន ដើម្បីការអភិវឌ្ឍន៍ ប៉ុន្តែក៏ត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន។

        លោកប្រធាន Tran Dai Quang បានអះអាងថា ជំនាន់វៀតណាមថ្ងៃនេះនិង ជំនាន់ក្រោយៗ នឹងពង្រីកនូវស្មារតីស្នេហាជាតិ សុឆន្ទៈនិងកម្លាំងសាមគ្គីជនជាតិ ទាំងមូល ដើម្បីគោលដៅប្រទេសសម្បូរធូធារ យុត្តិធម៌ រឹងនាំបោះជំហានឡើង សង្គមនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ