ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីបិទពិធីបុណ្យកាសែតទូទាំងប្រទេសឆ្នាំ២០១៨

(VOVWORLD) -នារសៀលថ្ងៃទី១៨ខែមិនា នៅសារមន្ទីហាណូយ ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang បានអញ្ជើញចូលរួមពិធីបិទពិធីបុណ្យ កាសែតទូទាំងប្រទេសឆ្នាំ ២០១៨។
ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញចូលរួមពិធីបិទពិធីបុណ្យកាសែតទូទាំងប្រទេសឆ្នាំ២០១៨ - ảnh 1ប្រធានរដ្ឋ លោក Tran Dai Quang បានប្រគល់ពានរង្វាន់ពិសេស ស្តង់តាំងបង្ហាញគួរឲ្យចាប់អារម្មណ៍ចំពោះវិទ្យុសម្លេងវៀតណាមនិងទូរទស្សន៍វៀតណាម 

អញ្ជើញចូលរួមស្តង់តាំងបង្ហាញរបស់កាសែតប្រជាជន ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទូរទស្សន៍វៀតណាម វិទ្យុសម្លេងវៀតណាម ប្រធានរដ្ឋលោក Tran Dai Quang បានវាយតម្លៃថា ពិធីបុណ្យកាសែតទូទាំងប្រទេសជាទិវាបុណ្យធំមួយរបស់មជ្ឈដ្ឋានសារព័ត៌មាននិងមិត្តអ្នក អានទូទាំងប្រទេស។ ជាឱកាសដើម្បីលើកតម្កើង និងលើកទឹកចិត្ត ចំពោះរាល់ការរួមចំណែករបស់សារព័ត៌មានជាតិទៅក្នុងកិច្ចការផ្លាស់ប្តូរថ្មី កសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ។

        ប្រធានរដ្ឋ លោក Tran Dai Quang មានបំណងថា នាពេលខាងមុខ សារព័ត៌មានបដិវត្តន៍វៀតណាម នឹងបន្តពង្រីកនូវតួនាទីឈានមុខលើ សមរភូមិសតិអារម្មណ៍ វប្បធម៌ និងផ្សព្វផ្សាយយ៉ាងទូលាយ នូវគោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។

        ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានលើកសរសើរនិងជូនពរស្ថាប័នសារព័ត៌មាននិងអ្នកកាសែត ដែលទទួលបានពានរង្វាន់សម្រាប់សំណង់ស្រាវជ្រាវវិទ្យាសាស្ត្រ  ដែលរួមចំណែកកសាងខឿនសារព័ត៌មានបដិវត្តន៍ជាតិឲ្យកាន់តែអភិវឌ្ឍន៍ សក្តិសមជាមួយនឹងការជឿទុក ចិត្តរបស់បក្ស រដ្ឋ និងមិត្តអ្នកស្តាប់ទាំងក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ