ប្រធានរដ្ឋមកបំពេញទស្សនកិច្ចនៅខេត្ត Binh Dinh

ប្រធានរដ្ឋមកបំពេញទស្សនកិច្ចនៅខេត្ត Binh Dinh - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមកទស្សនកិច្ចនៅមណ្ឌលសេដ្ឋកិច្ច Nhon Hoi (vietnamplus.vn)

        Vovworld-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០និង២១កុម្ភៈ ប្រធានរដ្ឋវៀតណាម​
លោក Truong Tan Sang បានមកបំពេញទស្សនកិច្ចនៅខេត្ត Binh Dinh។

        មកទស្សនកិច្ចនៅមណ្ឌលសេដ្ឋកិច្ច Nhon Hoi លោកប្រធានរដ្ឋបាន​ស្ដាប់​របាយការណ៍អំពីស្ថានភាពទាក់ទាញវិនិយោគនៅមណ្ឌលឧស្សាហកម្មស្នូលនៃ​
ខេត្ត Binh Dinh។ ជាមួយផ្ទៃដី១២ពាន់ហិកតា មណ្ឌលសេដ្ឋកិច្ច Nhon Hoi បាន​
ទាក់​ទាញ​គំរោងវិនិយោគចំនួន៣៤ជាមួយចំនួនទុន១ពាន់២រយលានដុល្លារ​
អាមេរិក។

        បន្ទាប់ពីទៅត្រួតពិនិត្យស្ថានភាពជាក់ស្ដែងនៅកន្លែងសេដ្ឋកិច្ច-សង្គមស្នូល
នៅដំបន់ ប្រធានរដ្ឋនិងគណៈប្រតិភូមជ្ឈឹមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូល
ខេត្ត Binh Dinh។ ដើម្បីខេត្តអភិវឌ្ឍន៍ជាចីរភាពក្នុងរយៈពេលខាងមុខ ប្រធានរដ្ឋ
បានស្នើរ​ខេត្ត​យកចិត្តទុកដាក់ជ្រើសរើសវិនិយោគិនមានសមត្ថភាព រួមផ្សំត្រួត
ពិនិត្យស្ថានភាព​ជាក់ស្ដែងជាមួយទស្សនវិស័យអនាគត ធានាប្រើប្រាស់ប្រកប
ដោយ​ប្រសិទ្ធភាព​ប្រភពកំលាំងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ