ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបបណ្តាឯកអគ្គរដ្ឋទូតចូលជូនសារតាំងនិងសម្តែងការគួរសម

(VOVWORLD) -  នារសៀលថ្ងៃទី ១៦ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយបណ្តាឯកអគ្គរដ្ឋទូត អាហ្សង់ ទីន នូវែលហ្សេឡង់ ប៉ាគីស្ថាននិងរ៉ូម៉ានី ដែលមកជូនសារតាំងក្នុងឱកាសដែលលោក លោកស្រីឯកអគ្គរដ្ឋទូតទទួលបេសកកម្មការទូតនៅវៀតណាម។

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបបណ្តាឯកអគ្គរដ្ឋទូតចូលជូនសារតាំងនិងសម្តែងការគួរសម - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតអាហ្សង់ទីនលោក Luis Pablo Maria Beltramino ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)

ក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតអាហ្សង់ទីនលោក Luis Pablo Maria Beltramino ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា ភាគីទាំងពីរនឹងពង្រីកប្រកប ដោយប្រសិទ្ធភាពរាល់យន្តការសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាហ្សង់ទីនឲ្យកាន់តែស៊ីជម្រៅ ឆ្ពោះទៅរកក្របខ័ណ្ឌខ្ពស់ជាងនេះទៀត។ ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋមានបំណង ជំរុញលទ្ធភាពចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) ដែលក្នុងនោះអាហ្សង់ទីនជាសមាជិកផងដែរ។

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបបណ្តាឯកអគ្គរដ្ឋទូតចូលជូនសារតាំងនិងសម្តែងការគួរសម - ảnh 2លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ លោកស្រី Tredene Cherie Dobson ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)

អបអរសាទរចំពោះឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ Tredene Cherie Dobson ដែលលោកស្រីមកបំពេញបេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋមានបំណងចង់ឲ្យលោកស្រីឯកអគ្គរដ្ឋទូតនឹងមានគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងធ្វើការជាមួយប្រទេសនូវែលហ្សេឡង់និងភាគីផ្សេងទៀត ដើម្បីបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីពន្លឿនដំណើរការនៃការផ្តល់សច្ចាប័ននិងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងពេលខាងមុខនេះ។

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបបណ្តាឯកអគ្គរដ្ឋទូតចូលជូនសារតាំងនិងសម្តែងការគួរសម - ảnh 3លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតប៉ាគីស្ថាន លោកស្រី Samina Mehtab ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)

ទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ាគីស្ថាន លោកស្រី Samina Mehtab ដែលលោកស្រីអញ្ជើញមកជូនសារតាំង ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជឿជាក់ថា ក្នុងតំណែងថ្មីលោកស្រីឯកអគ្គរដ្ឋទូតនឹងមានសកម្មភាពជាច្រើនដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសគឺវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី។

ប្រធានរដ្ឋលោក Nguyen Xuan Phuc ទទួលជួបបណ្តាឯកអគ្គរដ្ឋទូតចូលជូនសារតាំងនិងសម្តែងការគួរសម - ảnh 4លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតរ៉ូម៉ានីលោកស្រី Cristina Romila ក្នុងពិធីជូនសារតាំង (រូបថត៖ TTXVN)

អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតរ៉ូម៉ានីលោកស្រី Cristina Romila ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះរ៉ូម៉ានីដែលបានគាំទ្រនិងជំរុញយ៉ាងសកម្មក្នុងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ក្នុងអាណត្តិកាន់តំណែងប្រធានប្តូរវែន EU របស់រ៉ូម៉ានីនៅពាក់កណ្តាលដើមឆ្នាំ ២០១៩។

នៅក្នុងជំនួបទាំងនេះ បណ្តាឯកអគ្គរដ្ឋទូតបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដរបស់វៀតណាម និងបានសន្យាថា ក្នុងអាណត្តិរបស់ខ្លួននឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ