ប្រធានរដ្ឋលោក Tran Dai Quang៖នាំខឿនវេជ្ជសាស្ត្រវៀតណាមឡើងកំរិតជឿលឿននៅក្នុងតំបន់និងអន្តរជាតិ

ប្រធានរដ្ឋលោក Tran Dai Quang៖នាំខឿនវេជ្ជសាស្ត្រវៀតណាមឡើងកំរិតជឿលឿននៅក្នុងតំបន់និងអន្តរជាតិ - ảnh 1
ប្រធានរដ្ឋលោក Tran Dai Quang៖នាំខឿនវេជ្ជសាស្ត្រវៀតណាមឡើងកំរិតជឿលឿននៅក្នុងតំបន់និងអន្តរជាតិ

(VOV)_នាយប់ថ្ងៃទី២៧កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប
អនុស្សាវរីយ៍​លើកទី៦២ទិវាគ្រូពេទ្យវៀតណាម ដោយប្រធានបទ៖​សុខា​ភិបាល​វៀតណាម
 ផ្លាស់ប្តូរថ្មី ឆ្ពោះទៅការពេញ​ចិត្តរបស់អ្នកជំងឺ។ ថ្លែងមតិនៅ​ក្នុង​ពិធី​នេះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖​ បក្ស រដ្ឋជានិច្ចកាលយក
ចិត្តទុកដាក់បញ្ជាណែនាំធានាការ​ថែទាំ លើកកំពស់​សុខ​ភាពសំរាប់ប្រជាជន ហើយ
ចាត់ទុកជាភារកិច្ចមួយក្នុងចំណោមភារកិច្ចជួរ​មុខ ​ក្នុងបុព្វហេតុកសាងនិងអភិ
វឌ្ឍន៍ប្រទេសជាតិ។ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖​

“ គ្រូពេទ្យម្នាក់ៗ កម្មាភិបាលម្នាក់ៗ និងបុគ្គលិកផ្នែកសុខាភិបាលម្នាក់ៗ​ត្រូវអនុវត្ត
ល្អតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ” គ្រូពេទ្យល្អក៏ជា​មាតាល្អ” ពង្រីក
ថែមទៀតប្រពៃណីដ៏ត្រចះត្រចង់របស់ផ្នែកសុខាភិបាល ខំប្រឹងប្រែងសិក្សារៀនសូត្រ
 ស្រាវជ្រាវ ក្តាប់ជាប់នូវចំណេះវិជ្ជាទំនើប នៃផ្នែកវេជ្ជសាស្ត្រពិភពលោក និងចំណុច
ល្អប្រសើរក្នុងវេជ្ជាសាស្ត្រប្រពៃណី។ កម្មាភិបាលផ្នែកសុខាភិបាលត្រូវខំប្រឹងប្រែងជា
និច្ចលើកកំពស់ជំនាញ សីលធម៌ ការទទួល​ខុសត្រូវ និងធ្វើអស់ពីកម្លាំងកាយចិត្ត
របស់ខ្លួនចំពោះអ្នកជំងឺ។​”

ក៏ក្នុងឱកាសនេះដែរ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានប្រគល់​ជូនកិត្តិនាម៖
”គ្រួពេទ្យប្រជាជន”ចំពោះគ្រូពេទ្យឆ្នើមចំនួន១៤៣រូប និងបុគ្គល​ចំនួន៦រូបទៀត
 ក្នុងផ្នែកសុខាភិបាល ត្រូវបានប្រគល់ជូនកិត្តិនាម៖”យុទ្ធជន​ប្រឡងប្រណាំងទូ
ទាំងប្រទេស”ផងដែរ៕​​

ប្រតិកម្មទៅវិញ

ផ្សេងៗ