ប្រធានរដ្ឋលោក Truong Tan Sangជួបសម្តែងការគួរសមមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei

ប្រធានរដ្ឋលោក Truong Tan Sangជួបសម្តែងការគួរសមមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sangជួបសម្តែងការគួរសម
មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei (រូបថតៈPresstv.ir )


(VOVworld)-នាថ្ងៃទី១៥មិនា ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang រួម ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីក្រុងតេហ៉េរ៉ង់មកដល់
ទី ក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់។
មុន នោះ នៅក្នុងការជួបសម្តែងការគួរសមជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់​ Ali
Khmenei នាថ្ងៃទី១៥មិនា ប្រធានរដ្ឋលោក Truong Tan Sang បានអះអាងថា
វៀតណាម ត្រៀមជាស្រេចចែករំលែកបទពិសោធន៍អំពីការធ្វើសមាហរណកម្ម
និងការអភិវឌ្ឍន៍ របស់ខ្លួនជាមួយអ៊ីរ៉ង់ និងមានបំណងសហប្រត្តិបត្តិការជិតស្និទ្ធ
ថែមទៀតជាមួយ អ៊ីរ៉ង់។ លោក Truong Tan Sang បានស្នើឲ្យអ៊ីរ៉ង់បន្តចាត់ទុក
វៀតណាមជាដៃគូរ មានសក្តានុភាពក្នុងគោលនយោបាយ “ងាក់ទៅទិសខាង
កើតរបស់ខ្លួន”។​លោក Truong Tan Sang បានសម្តែងក្តីសង្ឃឹមថា ដោយតួនាទី
និងកិត្យានុភាពរបស់ ខ្លួន មេដឹកនាំកំពូល Ali Khamenei នឹងរួមចំណែកយ៉ាង
សកម្មចូលក្នុងការជម្រុញ ថែមទៀតកិច្ចសហប្រតិបត្តិការមិត្តភាពប្រពៃណីរវាង
វៀតណាមនិងអ៊ីរ៉ង់ ដើម្បី ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសទាំង
ពីរ។ ក្នុងជំនួបនេះ ថ្នាក់ ដឹកនាំទាំងពីររូបក៏បានពិភាគ្សាលើបញ្ហាជាច្រើនទៀត
ទាក់ទិនទៅនឹងប្រទេសទាំងពីរ​តំបន់និងពិភពលោក៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ