ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០ នៃ VSIP Quang Ngai

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ធ្នូ នៅខេត្ត Quang Ngai ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០ នៃ VSIP Quang Ngai មណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរីទី ៥ នៅវៀតណាម និងជាគម្រោង VSIP ដំបូងគេនៅតំបន់ភាគកណ្តាល។

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០  នៃ VSIP Quang Ngai - ảnh 1គម្រោង VSIP ដើមដំបូងនៅភាគកណ្តាល (រូបថត៖ VOV)

ក្នុងពិធីនេះ គណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានប្រកាសសេចក្តីសម្រេចចិត្តលេខ ១៦៦៤ របស់នាយករដ្ឋមន្ត្រី អនុម័តលើគោលនយោបាយគម្រោងវិនិយោគលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម VSIP II Quang Ngai (ដំណាក់កាលទី១) ជាកម្មសិទ្ធិរបស់តំបន់សេដ្ឋកិច្ច Dung Quat នៃខេត្ត Quang Ngai ដែលមានទំហំជិត ៥០០ ហិកតា។

អញ្ជើញថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋលោក Vo Van Thuong បានអបអរសាទរចំពោះខេត្ត Quang Ngai ដែលបាននាយករដ្ឋមន្ត្រីអនុម័តលើគោលនយោបាយវិនិយោគរបស់ខ្លួននៅតំបន់ឧស្សាហកម្ម VSIP II។ នេះគឺជាតំបន់ VSIP ទី១៨ ក្នុងខ្សែសង្វាក់នៃតំបន់ VSIP របស់វៀតណាម បន្តជំរុញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងសិង្ហបុរី។ សមិទ្ធិផលដែល VSIP Quang Ngai សម្រេចបានក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បានអះអាងនូវគោលនយោបាយត្រឹមត្រូវរបស់ខេត្ត Quang Ngai ស្តីពីការផ្លាស់ប្តូរសេដ្ឋកិច្ចឆ្ពោះទៅកាន់ឧស្សាហកម្មមុខព្រួញ។

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០  នៃ VSIP Quang Ngai - ảnh 2ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

“រយៈពេល ១០ ឆ្នាំមុន ពេលខ្ញុំទទួល VSIP មកដល់ ខ្ញុំបានប្រាប់អ្នកវិនិយោគថា ខ្ញុំចាត់ទុកភាពជោគជ័យរបស់វិនិយោគិនជាជោគជ័យរបស់ខេត្ត ហើយប្រសិនបើវិនិយោគិនមិនជោគជ័យ ឬបរាជ័យនោះ គឺជាបរាជ័យក្នុងការគ្រប់គ្រងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងមូលដ្ឋាន។  ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត Quang Ngai និយាយដោយឡែក និងថ្នាក់ដឹកនាំមូលដ្ឋានទូទាំងប្រទេសនិយាយរួម ត្រូវគិតគូរក្នុងទិសដៅនោះ។ ពោលគឺ ជោគជ័យរបស់វិនិយោគិន គឺជាជោគជ័យក្នុងការគ្រប់គ្រងគោលនយោបាយ ប៉ុន្តែប្រសិនបើវិនិយោគិនមិនជោគជ័យ ក៏ជាបរាជ័យរបស់រដ្ឋក្នុងការគ្រប់គ្រងគោលនយោបាយផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋ។

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១០  នៃ VSIP Quang Ngai - ảnh 3លោក Vo Van Thuong និងថ្នាក់ដឹកនាំទៅទស្សនាគំរូវិនិយោគ VSIP នៅខេត្ត Quang Ngai (រូបថត៖ VOV)

ក្នុងពិធីនេះ នៅចំពោះមុខការធ្វើសាក្សីរបស់លោកប្រធានរដ្ឋ Vo Van Thuong គណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានប្រគល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគដល់គម្រោងថ្មីចំនួន ៤ និងគម្រោងបើកទូលាយចំនួន ២ នៅមណ្ឌលឧស្សាហកម្ម VSIP Quang Ngai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ