ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ៖ មនុស្សវ័យចាស់គឺជា​ព្រឹទ្ធាចារ្យដ៏​ថ្លៃថ្លារបស់ប្រជាជាតិ ហើយជាសរសរគ្រឹះនៃគ្រួសារ និងសង្គម

(VOVWORLD) - ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា មនុស្សវ័យចាស់គឺជាព្រឹទ្ធាចារ្យរបស់ប្រជាជាតិ ជាសរសរគ្រឹះដ៏សំខាន់របស់ប្រទេសជាតិ ហើយជាសរសរសរទ្រូងដ៏សំខាន់របស់គ្រួសារ និងសង្គម។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ៖ មនុស្សវ័យចាស់គឺជា​ព្រឹទ្ធាចារ្យដ៏​ថ្លៃថ្លារបស់ប្រជាជាតិ ហើយជាសរសរគ្រឹះនៃគ្រួសារ និងសង្គម - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងតំណាងជនវ័យចាស់វៀតណាម (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយមជ្ឈឹមសមាគមជនវ័យចាស់វៀតណាម និងតំណាងជនវ័យចាស់ ក្នុងឱកាសទិវាមនុស្សចាស់អន្តរជាតិ (១ តុលា) និងខែធ្វើសកម្មភាពដើម្បីមនុស្សវ័យចាស់។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា មនុស្សវ័យចាស់គឺជាព្រឹទ្ធាចារ្យរបស់ប្រជាជាតិ ជាសរសរគ្រឹះដ៏សំខាន់របស់ប្រទេសជាតិ ហើយជាសរសរសរទ្រូងដ៏សំខាន់របស់គ្រួសារ និងសង្គម។ ដូច្នេះហើយ ការថែទាំមនុស្សវ័យចាស់វៀតណាមត្រូវបានយកចិត្តទុកដាក់ជាប្រចាំ និងអនុវត្តន៍ឲ្យបានល្អបំផុតនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ស្ដីពីការថែទាំមនុស្សវ័យចាស់។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ៖ មនុស្សវ័យចាស់គឺជា​ព្រឹទ្ធាចារ្យដ៏​ថ្លៃថ្លារបស់ប្រជាជាតិ ហើយជាសរសរគ្រឹះនៃគ្រួសារ និងសង្គម - ảnh 2ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយមជ្ឈឹមសមាគមជនវ័យចាស់វៀតណាម (រូបថត៖ TTXVN)

ទន្ទឹមនឹងនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឲ្យសមាគមន៍មនុស្សវ័យចាស់គ្រប់ជាន់ថ្នាក់គប្បីធ្វើសកម្មភាពជាក់ស្ដែង និងប្រកបដោយសុវត្ថិភាពថែមទៀត ក្នុងការថែទាំមនុស្សវ័យចាស់។លើសពីនេះទៅទៀត ផ្នែកសុខាភិបាលគប្បីសិក្សាស្រាវជ្រាវ ដើម្បីដាក់ចេញដំណោះស្រាយបង្ការ និងព្យាបាលជំងឺគ្រប់ប្រភេទ ដើម្បីប្រជាជនវៀតណាមមានអាយុយឺនយូរ និងសុខភាពល្អបរិបូរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ