ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បញ្ចប់ដំណើរទស្សនកិច្ចនៅឆែកប្រកបដោយជោគជ័យ

(VOV)_នាថ្ងៃត្រង់ ១៣ ឧសភា តាមម៉ោង Praha ប្រធានរដ្ឋវៀត​ណាម​ លោក 
Truong Tan Sang និងលោកជំទាវ រួមជាមួយគណៈប្រតិភូ​ជាន់ខ្ពស់វៀតណាម បាន
ចាកចេញពីទីក្រុង Praha បញ្ចប់ដំណើរទស្សន​កិច្ច​ថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែកប្រ
កបដោយជោគជ័យ ហើយទៅ​បំពេញ​ទស្សនកិច្ចនៅអាហ្សែបៃហ្សង់ ចាប់ពីថ្ងៃទី
១៣ ដល់ថ្ងៃទី១៥ ឧសភា។

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បញ្ចប់ដំណើរទស្សនកិច្ចនៅឆែកប្រកបដោយជោគជ័យ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឆែក លោក Bohuslav Sobotka

មុននោះ នាព្រឹកថ្ងៃទី១៣ ឧសភា ប្រធានរដ្ឋវៀតណាម លោក ​Truong Tan Sang
បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឆែក ​លោក​ Bohuslav Sobotka ជួប
សន្ទនាជាមួយអនុប្រធានគណៈកម្មាធិការ​ពាណិជ្ជកម្មអន្តរជាតិ សភាអឺរ៉ុប លោក 
 Janm Zahradil និងដាក់កម្រង់​ផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ឌជាតិ Vitkov ទៅទស្សនា
សារមន្ទីប្រវត្តិសាស្ត្រ​ជាតិ​ឆែក។  នៅក្នុងជំនួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីឆែក 
លោក ​Bohuslav Sobotka លោកប្រធានរដ្ឋ​ Truong Tan Sang បានអះអាង​ថា៖ ​វៀត
ណាមជានិច្ចកាលគោរព និងមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃ
ណីជាមួយប្រទេសមិត្តប្រពៃណី នៅអឺរ៉ុប ដែលក្នុងនោះ​មានសាធារណរដ្ឋឆែក។ 
ប្រធានរដ្ឋបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរបាន
អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសគឺក្នុង​វិស័យសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម
 និងវិនិយោគ។ រីឯ លោក​ Bohuslav Sobotka បានវាយតំលៃខ្ពស់ចំពោះដំណើរ
ទស្សនកិច្ចថ្នាក់រដ្ឋ​ នៅសាធារណរដ្ឋឆែក របស់ប្រធានរដ្ឋ truong Tan Sang និង
ចាត់ទុក​នេះ​គឺជារបត់សំខាន់ ក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី សហប្រតិបត្តិ
ការ​លើគ្រប់វិស័យ រវាងវៀតណាមនិងឆែក។ លោកក៏បានអះអាងថា៖​វៀតណាម
ជាដៃគូអាទិភាពរបស់ឆែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ