ប្រធានរដ្ឋវៀតណាម អញ្ជើញជួបសំណេះសំណាលជាមួយតំណាងយុវជនឈានមុខរក្នុងប្លុកស្ថាប័នមជ្ឈិម

(VOVWORLD) -នាព្រឹកថ្ងៃទី ២២ ខែ ឧសភា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងយុវជនឈានមុខដែលធ្វើតាម ទូន្មានរបស់លោកប្រធានហូជីមិញ ចំនួន ៧០ នាក់ ក្នុងប្លុកស្ថាប័នមជ្ឈិម។
ប្រធានរដ្ឋវៀតណាម អញ្ជើញជួបសំណេះសំណាលជាមួយតំណាងយុវជនឈានមុខរក្នុងប្លុកស្ថាប័នមជ្ឈិម - ảnh 1 ប្រធានរដ្ឋវៀតណាម អញ្ជើញជួបសំណេះសំណាលជាមួយតំណាងយុវជនឈានមុខរក្នុងប្លុកស្ថាប័នមជ្ឈិម

នៅក្នុងជំនួបនេះ លោក  Tran Dai Quang បានស្នើឲ្យអង្គការសមាជិកសម្ព័ន្ធយុវជន នៃប្លុកស្ថាប័នមជ្ឈិម បន្តបង្កើនកិច្ចការអប់រំនយោបាយ សតិអារម្មណ៍ បំប៉ន់ឧត្តមគតិ បំណងប្រាថ្នា ទំនុកទុកចិត្ត និងឆន្ទះដ៏ថ្លៃថ្លា សំរាប់យយុវជនទាំងឡាយ ព្រមទាំង ផ្តោតលើការកសាងអង្គការសម្ព័ន្ធយុវជនឲ្យបានរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងទាំងខាងការចាត់តាំង រួមទាំងសិលធម៌ទៀតផង។ ទន្ទឹមនឹងនេះ យើងគប្បីយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអនុវត្តសិលធម៌ក្នុងកិច្ចការរដ្ឋ ទៅតាមសតិអារម្មណ៍លោកប្រធានហូជីមិញ និង កសាងជួរកម្មាភិបាល មន្ត្រីរដ្ឋការ បុគ្គលិកវ័យក្មេងដែលមានស្នាដៃដ៏ឆ្នើមសំរាប់យុវជននៅទូទាំងប្រទេស។

លោក  Tran Dai Quang ក៏ស្នើឲ្យសមាជិកសម្ព័ន្ធយុវជន ដែលមានកិត្តិយស ត្រូវបានសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនៃប្លុកស្ថាប័នមជ្ឈិម ទទួលរង្វាន់ “យុវជនឈានមុខដែលធ្វើតាមទូន្មានរបស់លោកប្រធានហូជីមិញ” ឆ្នាំ២០១៨ នឹងបន្តការរៀនសូត្រនិងហាត់ពត់លត់ដំខ្លួនតាមសតិអារម្មណ៍ សីលធម៌ និង រចនាបថលោកប្រធានហូជីមិញ ដើម្បីសម្រេចបាននូវលទ្ធផល និងស្នាដៃដ៏ល្អបំផុតថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ