ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទនគរបាលទូទាំងប្រទេសលើកទី៧០

(VOVworld) - នាថ្ងៃទី៣០ ធ្នូ សន្និសីទនគរបាលទូទាំងប្រទេសវៀតណាមលើកទី
៧០ បានបើកនៅរដ្ឋធានីហាណូយ សំដៅបូកសរុបដំណើរការ៣០ឆ្នាំផ្លាស់ប្ដូរថ្មីការ
ងារនគរបាល និងពិភាគ្សាអំពីខ្លឹមកសារមួយចំនួនស្ដីពីការងារសន្តិសុខសណ្ដាប់
ធ្នាប់ក្នុងសម័យកាលថ្មី។

ប្រធានរដ្ឋវៀតណាមចូលរួមសន្និសីទនគរបាលទូទាំងប្រទេសលើកទី៧០ - ảnh 1


ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា
នាឆ្នាំកន្លងទៅ កម្លាំងនគរបាលប្រជាជនបានមានការខំប្រឹងប្រែងជាច្រើនអនុវត្ត
ល្អនូវតួនាទីជាសេនាធិការសំរាប់បក្ស រដ្ឋ ចេញផ្សាយការផ្ដួចផ្ដើមគំនិត គោល
នយោបាយ ច្បាប់ជាច្រើនក្នុងវិស័យការពារសន្តិសុខ សណ្ដាប់ធ្នាប់និងកសាង
កម្លាំង រួមចំណែកផ្លាស់ប្ដូរថ្មីនិងសុក្រិតបណ្ដាការផ្ដួចផ្ដើមគំនិត គោលនយោ
បាយឲ្យសមស្របជាមួយការពិតជាក់ស្ដែង។លោក Truong Tan Sang បានលើក
ច្បាស់ថា ក្នុងឆ្នាំ២០១៥ គោលដៅជួរមុខដែលបានដាក់ចេញសំរាប់កម្លាំងនគរ
បាលប្រជាជនគឺនៅគ្រប់កាលៈទេសៈត្រូវផ្អែកទៅលើកម្លាំងប្រមូលរបស់ប្រព័ន្ធ
នយោបាយទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល លើកកំពស់សមត្ថ
ភាពជំនាញដោយឥតឈប់ឈរ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព​ ឯក
ភាពនិងបូរណភាពដែនដី កោះសមុទ្ររបស់មាតុប្រទេស ព្រមទាំងការពារ
បក្ស រដ្ឋប្រជាជននិងរបបសង្គមនិយម បុព្វហេតុផ្លាស់ប្ដូរថ្មី ឧស្សាហភាវូបនីយ
កម្មនិង ទំនើបភាវូបនីយកម្មទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ