ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈទទួលបន្ទុកNam Boខាងលិច

ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈទទួលបន្ទុកNam Boខាងលិច - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang សាកសួរសុខទុក្ខបណ្ដាកម្មាភិបាលនៃគណៈទទួលបន្ទុក Nam Boខាងលិច​

(VOVworld) - នាព្រឹកថ្ងៃទី២៩ កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
មានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណៈទទួលបន្ទុក Nam Bo ខាងលិច នៅទីក្រុង
Can Tho ភាគខាងត្បូងវៀតណាម។ថ្លែងមតិនៅជំនួបនេះ លោក Truong Tan Sang បាន
រំលឹកគណៈទទួលបន្ទុក Nam Bo ខាងលិចត្រូវមានជំហានបញ្ជាណែនាំដ៏លោតផ្លោះ
ក្នុងបណ្ដាវិស័យផលិតកម្មអាជីវកម្ម ជាពិសេសគឺវិស័យអភិវឌ្ឍន៍កសិកម្មដើម្បីនាំ
ខឿនសេដ្ឋកិច្ចវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់ៗ និងចីរភាព។លោក Truong Tan Sang
បានឲ្យដឹងថែមទៀតថា ភារកិច្ចស្នូលក្នុងរយៈពេល៦ខែចុងឆ្នាំ២០១៤របស់គណៈ
ទទួលបន្ទុក Nam Bo ខាងលិច គឺជាប្រមូលផ្ដុំបញ្ជាណែនាំការត្រៀមរៀបចំឲ្យមហា
សន្និបាតបក្សភាគនៅគ្រប់ជាន់ថ្នាក់ឆ្ពោះទៅមហាសន្និបាតដំណាងទូទាំងប្រទេស
លើកទី១២របសបក្ស និងការរៀបចំវេទិការសហប្រតិបតិ្តការវិនិយោគនៅតំបន់វាល
ទំនាបទន្លេ Cuu Long – Soc Trang នាចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ