ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដារដ្ឋមន្ត្រី Angola និងសាធារណៈរដ្ឋកុងហ្គោ

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដារដ្ឋមន្ត្រី Angola និងសាធារណៈរដ្ឋកុងហ្គោ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang​ (Image: dangcongsan.vn)

(VOVworld) – នារសៀថ្ងៃទី ៣០ តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា Angola លោកស្រី Maria
Candida Teixeira ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀត ណាមនិងចូលរួមកិច្ចប្រជុំ
អន្តររដ្ឋាភិបាលនៃប្រទេសទាំង ២។  តាមរយៈយន្តការ អន្តររដ្ឋាភិបាល ប្រធានរដ្ឋ
Truong Tan Sang បានស្នើថា៖ ភាគីទាំង ២ ជំរុញ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ អនុវត្តបណ្ដាការព្រមព្រៀងសហប្រតិបត្តិការ ដែលត្រូវបានចុះហត្ថលេខា ហើយ
ប្រមូលផ្តុំដោះស្រាយការលំបាកនៅសេសសល ដើម្បីនាំមកនូវផលប្រយោធន៍សំរាប់
ប្រជាជននៃប្រទេសទាំង ២។  រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា Angola
លោកស្រី Maria Candida Teixeira បានអះអាងនូវការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការ
រវាង វៀតណាម- Angola ប្រកបដោយមានប្រសិទ្ធិភាព។ ភាគីទាំង ២ ត្រូវស្វែងរក
វិធានការជាក់ស្តែងសំដៅដោះស្រាយរាល់បញ្ហាជាក់ស្តែងចំពោះមុខគឺបណ្ដាវិស័យ
ដែលត្រូវបានកំណត់ក្នុងសម័យប្រជុំអន្តររដ្ឋាភិបាលពោលខាងលើ។ ក៏ក្នុងឱកាសនេះ
ដែរប្រធានរដ្ឋវៀតណាមក៏បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនៃ
សាធារណៈរដ្ឋកុងហ្គោ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ