ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មវិនិយោគនៅទីផ្សាររុស្ស៊ី

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មវិនិយោគនៅទីផ្សាររុស្ស៊ី - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មវិនិយោគនៅទីផ្សាររុស្ស៊ី

(VOV)_នារសៀលថ្ងៃទី២៤ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាង​ត្បូងវៀត
ណាម) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​មានជំនួបធ្វើការជាមួយ
បណ្ដាអង្គភាពអាជីវកម្មនៅក្នុងទីក្រុង ដើម្បី​ពិភាក្សាអំពីការវិនិយោគចូលមកទីផ្សា
រុស្ស៊ី ជាពិសេសគឺខេត្តមូស្គូ។ នៅទីនេះ អង្គភាពអាជីវករបានរាយការណ៍អំពីបណ្ដា
ឱកាស សក្ដានុភាព​វិនិយោគចូលមករុស្ស៊ី។  ដំណាងថ្នាក់ដឹកនាំធនាគារពាណិជ្ជ
កម្មភាគហ៊ុន​ វិនិយោគនិងអភិវឌ្ឍន៍វៀតណាម ( BIDV) បានអោយដឹងថា៖​ នាបច្ចុ
ប្បន្ន ​មានវិស័យចំនួន៦ ត្រូវបានស្នើអោយវិនិយោគចូលមកមូស្គូ នោះគឺ៖ ​តម្បាញ់កាត់ដេរ គ្រឿងឈើ ជលផល ទូរគមនាគមន៍ ផលិតគ្រឿងបន្លាស់អេឡិកត្រូនិក 
សំណង់។ តាមគំរោង​ នាខែកញ្ញាខាងមុខនេះ នៅ​មូស្គូ​នឹង​មានព្រឹត្តិការណ៍សំខាន់ៗ
 ៖ បើកការដ្ឋានសាងសងមណ្ឌលឧស្សាហកម្ម រៀបចំផ្សារណាត់ទំនិញវៀតណាម
គុណភាពខ្ពស់។ ជាពិសេស ការបង្កើតមណ្ឌលឧស្សាហកម្មនៅរុស្ស៊ី ដើម្បីបំរើទី
ផ្សាររុស្ស៊ីនេះ អាចផ្តល់ការងារធ្វើអោយពលករវៀតណាមចំនួន៤ហ្មឺននាក់។ លោក
 Truong Tan Sang បានប្រសាសន៍ថា៖

          “ ខ្ញុំជឿជាក់ថា៖ ដោយមានការប្តេជ្ញា និងសកម្មរបស់អាជីវករនានា​នេះ ​ការ
ផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរនឹងមានវិធាន​ការវិនិយោគប្រ
កបដោយប្រសិទ្ធិភាព និងសមស្របបំផុត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ