ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា - ảnh 1
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា

(VOV)_នា​ថ្ងៃទី៥ កញ្ញា នៅទីក្រុងហាណូយជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ​បរទេសកាណាដា លោក Stephan Dion ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអោយដឹងថា៖ វៀតណាមគោរព និងយកចិត្តទុកដាក់ មានគោល​បំណងជំរុញទំនាក់ទំនង
សហប្រិតបត្តិការលើច្រើនវិស័យជាមួយកាណាដា ​ដើម្បីផលប្រយោជន៍របស់ប្រជាជន
នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព​ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់
អាស៊ី-ប៉ាស៊ីហ្វីក និងលើពិភពលោក។ 

          រីឯ   រដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephan Dion បានជូនដំណឹង​ចំពោះប្រធានរដុ្ឋ លោក Tran Dai Quang អំពីគោលនយោបាយកិច្ចការ​បរទេស​របស់កាណាដា។
 ហើយក្នុងនោះ វៀតណាមជានិច្ចកាលគោរពតួនាទីរបស់​អាស៊ាន និងមានគោលបំណង
ជំរុញទំនាក់ទំនងជាមួយវៀតណាម។

          ភាគីទាំងពីរបានគាំទ្រការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយ​សន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ ដើម្បីរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ