ប្រធានរដ្ឋវៀតណាមទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Hai Duong


ប្រធានរដ្ឋវៀតណាមទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Hai Duong  - ảnh 1
ប្រធានរដ្ឋវៀតណាមទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Hai Duong (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ៦ កុម្ភៈ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទៅដំណើទស្សនកិច្ចការងារនៅឃុំ  Nhan Quyen ស្រុក Binh Giang ខេត្ត Hai Duong (ភាគខាងជើងវៀតណាម) ព្រមទាំង ទៅជូនពរក្នុងបុណ្យតេតប្រពៃណីបណ្ដា គ្រួសារគោលនយោបាយនៅទីនេះ ផងដែរ។ ក្នុងជំនួបធ្វើការជាមួយបក្សភាគរដ្ឋ
អំណាចឃុំ Nhan Quyen ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះការ ខំប្រឹងប្រែងសកម្មដែលបក្សភាគនិងរដ្ឋអំណាចប្រជាជនក្នុងឃុំទទួលបានក្នុងការ សម្រេចបានគោលដៅកសាងជនបទថ្មីចំនួន ១៩ ។ តាមរយៈការអនុវត្តកម្មវិធីនេះ ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអរ សណ្តាប់ធ្នាប់ត្រូវបានរក្សាដ៏រឹងមាំ។ ប្រធានរដ្ឋវៀតណាមបានចាត់ទុកថា៖ រដ្ឋអំណាចនិងបក្សភាគនៅឃុំត្រូវពង្រីកកំលាំង ពលំលើកទឹកចិត្តអង្គភាពអាជីវកម្មវិនិយោគចូលក្នុងឃុំដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅ
ទីនេះ។ នាថ្ងៃដ៏ដែល លោក Truong Tan Sang បានទៅសាកសួរសុក្ខទុកអតីត កម្មាភិបាលបដិវត្តន៍អ្នកម្តាយវីរជនវៀតណាមនៅខេត្ត Hai Duong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ